សូមប្រុងប្រយ័ត្នខ្ពស់បំផុត! ជាងផ្សារដែកម្នាក់ត្រូវ រចន្តភ្លើងឆក់រងរបួសធ្ងន់ធ្ងរទាំងព្រឹក

២៦/០១/២០១៩ ខេត្តព្រះសីហនុ៖ វេលាម៉ោងជិត៩ព្រឹក ថ្ងៃ២៦មករា ឆ្នាំ២០១៩នេះមានករណីឆក់អគ្គីសនីមួយបានកើតឡើង ស្ថិតនៅជិតបង្គោលភ្លើង ក្បែរសាលាសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ បណ្តាលឲ្យជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ដើម្បីសង្គ្រោះជីវិត។ ជនរងគ្រោះក្នុងហេតុការនេះឈ្មោះហ៊ុន ចន្ទ្រា ភេទប្រុសអាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ ត្រូវបានគេជួយង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ បន្ទាប់ពីត្រូវអគ្គីសនីឆក់ ប៉ុន្តែនៅមិនទាន់ដឹងថាខាងគ្រូពេទ្យជួយសង្គ្រោះអាយុជីវិតបានឬយ៉ាងណានៅឡើយទេ៕

Read more

ជនជាតិ​ចិន​ម្នា​ក់ត​ខ្សែភ្លើងម៉ូទរ័​បូមទឹក​ មិនប្រយត្ន័បណ្តាលអោយឆក់​ស្លាប់ភ្លាមៗ

១៩/១០/២០១៨ ខេត្តកំពង់ស្ពឺ៖ ករណីឆក់ខ្សែរភ្លើងស្លាប់​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹកថ្ងៃទី១៩ខែតុលា​ឆ្នាំ២០១៨ស្ថិតនៅ​ចំណុច​រោងចក្រ​ស្លរ​ដែក​យីហោ​ហៃ​សេង​ក្នុងភូមិ​សា​យ៉ាវ​ឃុំ​ព្រះ​និព្វាន​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ។ សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​ពួកគាត់​បានឃើញ​បុរស​ជនជាតិ​ចិន​ឈ្មោះ​លី​ជី​មីង(ហៅ​ក្រៅ​ដោយ​ពុំមាន​ឯកសារ​បញ្ចាក់​អត្តសញ្ញាណ​ច្បាស់លាស់)អាយុ៣៥ឆ្នាំ​ស្នាក់នៅ​រោងចក្រ​ខាងលើ។បាន​ទាញ​ខ្សែភ្លើង​ប្រវែង​ជាង៥០ម៉ែត្រ​មក​ត​ភ្ជាប់​ជាមួយ​ម៉ូ​ទ័​រ​បូមទឹក​ស្រាប់តែ​ឆ្លង​ចរន្ត​ឆក់​បុរស​ជនជាតិ​ចិន​នោះ​ស្លាប់ភ្លាមៗតែម្តង។បន្ទាប់មក​ពួកគាត់​បាន​រាយការណ៍​មក​នគរបាល​ឲ្យ​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ។ មន្ត្រីនគរបាល​បាន​និយាយថា​ក្រោយពី​ទទួលដំណឹង​រួចមក​កម្លាំង​ជំនាញ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​បាន​ពិនិត្យ​សព​បុរស​ជនជាតិ​ចិន​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន។រួច​ជំនាញ​បានប្រគល់​សព​ឲ្យ​ទៅខាង​ក្រុមហ៊ុន​ខាងលើ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Read more

សូមប្រុងប្រយ័ត្ន! ក្មេងឃ្វៀលគោឡើង​លេង​លើ​បង្គោល​ភ្លើង​ ដែលមានតង់ស្យុងខ្ពស់ ​បណ្តាល​ឲ្យ​ឆក់ធ្លាក់ពីលើបង្គោល​ភ្លើង​​ស្លាប់ភ្លាមៗ

  ១២/១០/២០១៨ ខេត្តកំពង់ធំ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពីម៉ោង៩ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិ​ខ្មា​ក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ។ ក្មេងជនរងគ្រោះ​មានឈ្មោះ ផា សុ​ភ័​ស្ត ភេទ​ប្រុស អាយុ១៣ឆ្នាំមានទីលំនៅកន្លែងកើតហេតុ។ តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ៖ក្មេងរងគ្រោះ​ទៅ​ឃ្វាលគោនៅកន្លែងកើតហេតុហើយបាន​ឡើង​លេង​លើ​បង្គោល​ភ្លើង​នេះ ទើប​បណ្តាល​ឲ្យ​ឆក់ធ្លាក់​ស្លាប់​តែម្តង។ សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Read more