កម្មករជាង​៣ពាន់​នាក់ផ្ទុះការតវ៉ា ទាមទារលក្ខខណ្ឌការងារ

២៥ មករា ២០១៩ កណ្ដាល ៖ កម្មករជាង៣ពាន់នាក់បម្រើការងារនៅរោងចក្រមួយក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានផ្ទុះការតវ៉ា ទាមទារឱ្យថៅកែរោងចក្រគោរពលក្ខខណ្ឌការងារ៦ចំណុច។ ក្រុមកម្មករបម្រើការងារនៅរោងចក្រ ឥណ្ឌូចិន អឹភែរឹល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស 7NG ក្នុងឃុំវិហារសួគ៌ បានប្រមូល​ផ្ដុំ​តវ៉ា​រយៈ​ពេល៣ថ្ងៃហើយ ដើម្បីទាមទារឱ្យថៅកែ បើកប្រាក់​អតីតភាព៥ភាគរយ, កុំបង្ខំកម្មករឱ្យធ្វើការងារ, ទាមទារឲ្យបញ្ឈប់ប្រធានរដ្ឋបាលរោងចក្រនេះពីការងារ

Read more

មន្ទីការងារថា…លោក ប៉ាវ​ ស៊ីណាថា…តំណាងកម្មករថា…

តំណាងកម្មករជិត ១០នាក់បម្រើការងាររោងចក្រ ផលិតអំពូលភ្លើង បៃហុង ស្ថិត​នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ក្នុងខេត្តស្វាយរៀង សម្រេចលាឈប់ពីការងារ ក្រោយពីមិនរំពឹងឈ្នះក្តីជាមួយថៅកែរោងចក្រ និងមិនចង់ឲ្យកម្មករផ្សេងទៀតបាត់បង់ផលប្រយោជន៍ផ្សេងៗដោយសារការតវ៉ា។ ទាក់ទងនឹងបញ្ហានេះ លោក ហាស់ ប៉ុនធី ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង ប្រាប់​ថា ស្ថាប័ន​របស់​លោក​ បានខិតខំសម្របសម្រួលវិវាទ​នេះ​ដែរ ប៉ុន្តែ

Read more

កម្មករ​កម្មការិនី​២,១៨០​នាក់​ផ្ទុះ​បាតុកម្ម​តវ៉ា​ទាមទារ​ប្រាក់​ដោយសារោងចក្រប្រកាសថា…

​១៦/០១/២០១៩ ខេត្តស្វាយរៀង​ ៖ កម្មករ​កម្មការិនី​ប្រមាណ​២,១៨០​នាក់​បាន​លើកគ្នា​ធ្វើបាតុកម្ម​តវា​ទាមទារ​ប្រាក់​៥០​ភាគរយ​ដោយ​ថៅកែរ​រោងចក្រ​ផលិត​ស្បែកជើង​KINGMAKERS​បានប្រកាស​ព្យូ​រ​ការងារ​រយៈពេល​១​ខែ​ដោយ​លើក​ហេតុផល​ថា​គ្មាន​អ្នកបញ្ជា​ទិញ​។​ ហេតុការណ៍នេះបានផ្ទុះ​ឡើង​នៅវេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​រហូតមកដល់​ម៉ាង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥​មករា​២០១៩​នៅខាងមុខ​រោងចក្រ​ឃី​ង​ម៉េ​ក​ឃើ​រ KINGMAKERS ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ស្ថិតនៅ​ភូមិ​តា​ពៅ​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​ ​បើតាម​ការ​ឱ្យដឹងពី​សំណាក់​លោក​អ៊ូ​សា​ខឿន​អនុប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិ​ជា​ជីវៈ​ខេត្ត​និង​ជា​សម​ជិ​ក​អចិន្ត្រៃយ៍​នៃ​គណកម្មាធិការ​កណ្តាល​ប្រចាំ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​បាន​ឲ្យ​ដឹងថា មូលហេតុ​កម្មករ​កម្ម​ការ​នី​បាតុកម្ម គឺ​ដោយសារ​ថៅកែរ​រោងចក្រ​ផលិត​ស្បែកជើង​KINGMAKERS​ប្រកាស​សុំ​ព្យូ​រ​ការងារ​កម្មករ​រយៈ​ពេល​១​ខែ​មូលហេតុ​គ្មាន​អ្នកបញ្ជា​ទិញ​។ ប្រភពបន្តថា បាតុកម្ម​តវ៉ា​នេះ​កម្មករ​កម្ម​ការ​នី​បានទាមទា​សុំ​ឲ្យ​ថៅកែរ​បើកប្រាក់​ឲ្យ​កម្មករ​កម្ម​ការ​នី​ចំនួន​៥០​ភាគរយ​ឲ្យ​កម្មករ ក៏ប៉ុន្តែ​ភាគី​ថៅ​កែង​រោងចក្រ​មិន​យល់ព្រម​ទើប​ផ្ទុះ​ការ​តវា​ដោយ​នាំគ្នា​ធ្វើបាតុកម្ម​បែបនេះ​៕

Read more

កម្មករ​រោងចក្រ ឡុង វីច​ថូ​រី ផ្ទុះកូដកម្ម​ ព្រោះខាងរោងចក្រដឹក​អីវ៉ាន់​ចេញដោយមិនដឹង​មូលហេតុ

១៤ មករា ២០១៩ ភ្នំពេញ ៖ នៅព្រឹក​ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៩នេះ កម្មករ-ក​ម្មការិនី​រោងចក្រ ឡុង វីច​ថូ​រី អ៊ិន​ធើ​ណេ​សិ​នណល (ខេ​ម​បូ​ឌា) លី​មី​ធី​ត​ ដែលមាន​ទីតាំងនៅក្នុងភូមិទួលគោក សង្កាត់​ទួល​សង្កែទី១ ខណ្ឌ​ឫស្សី​កែវ ប្រមាណ​ជាង៤០០នាក់ បាននាំគ្នាធ្វើ​កូដកម្ម

Read more

ថៅកែរោងចក្រ ប្រេស្ទីច រើសអើងសហជីពកាន់តែខ្លាំង ដោយបញ្ចប់កិច្ចសន្យាថ្នាក់ដឹកនាំសហជីពមូលដ្ឋានជាបន្តបន្ទាប់

១១ មករា ២០១៩ កណ្ដាល ៖ ថ្នាក់ដឹកនាំសហជីពចលនាកម្មករ ប្រចាំរោងចក្រ ប្រេស្ទីច ហ្គាម៉ិន ត្រូវបានថៅកែរោងចក្របញ្ចប់កិច្ចសន្យាជាបន្តបន្ទាប់ បន្ទាប់ពីមានការធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារមួយចំនួន និងទាមទារឱ្យតំណាងរបស់ពួកគេ០១រូបចូលធ្វើការវិញ។ ការធ្វើកូដកម្មរបស់ កម្មករ-កម្មការិនី នៅរោងចក្រ ប្រេស្ទីច ហ្គាម៉ិន គឺផ្ទុះឡើងតាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨មកម៉្លេះ

Read more

កម្មករប្រមាណជាង ៤៥០០នាក់ផ្ទុះការតវ៉ាទាមទាររឿងបើកប្រាក់ខែខុសគ្នា២ថ្ងៃ

១០/០/១២០១៩ កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី០៩ ខែមករស ឆ្នាំ២០១៩ កម្មករ​-​កម្ម​ការ​នី ប្រមាណ​ជា​៤៥០០​នាក់ ដែលបម្រើការងារនៅ​​រោងចក្រ «​ជី​ន​យី​» ​បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​បើក​ប្រាក់ខែ​អោយ​បាន​ទៀងទាត់ គឺកំណត់ត្រឹមនៅ​ថ្ងៃ​ទី​១០ ជា​រៀង​រាល់​ខែ ។ ហេតុការណ៍​តវ៉ា​នេះ​បាន​កើតឡើង​នៅ​ នៅ​ចំណុច​រោងចក្រ​«​ជិន​យី​» ដែល​ស្ថិត​នៅ​ក្នុងភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង

Read more