/widgets.js";var sz=d.getElementsByTagName(s)[0];sz.parentNode.insertBefore(z,sz)}(document,"script","zb-embed-code"));

ងាកមកមើលអត្ថប្រយោជន៍ របស់តែបៃតង៤ពែង និងស្រាក្រហម មួយកែវ ក្នុងមួយថ្ងៃ

បរទេស៖ របបអាហារដែលមានសុខភាពល្អ គឺសំខាន់ណាស់ ប្រសិនបើអ្នក ចង់បានអាយុវែង ប៉ុន្តែនេះមិនមានន័យថា អ្នកត្រូវត្រលប់ទៅរកអាហារ ដែលអ្នកចូលចិត្តនោះទេ។

យោងតាមសារព័ត៌មាន Daily Mail បានចេញផ្សាយថា ដំណឹងល្អនោះគឺមានសូកូឡា កាហ្វេ និងស្រាក្រហម គឺស្ថិតក្នុងចំណោម អាហារ ដែលជំរុញឲ្យយើងមានអាយុវែង ដូចជាតែបៃតង ខ្ទឹមនិងស៊ុតជាដើម។

យោងតាមអ្នកជំនាញចំណីអាហារអូស្ត្រាលី លោកស្រី Joanna McMillan បានឱ្យដឹងថា អាហារទាំងនេះត្រូវបានគេបញ្ជាក់ថា ជួយអ្នករស់នៅបាន យូរព្រោះពួកវាត្រូវ បានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានអាយុច្រើន។

លោកស្រី Joanna McMillan បានប្រាប់សារព័ត៌មាន Todayថា អាហារដែលមានផ្ទុកសារជាតិ ប្រឆាំងអុកស៊ីតកម្ម (ដែលគេស្គាល់ថា ជាសារធាតុ polyphenols) អាចកាត់បន្ថយការ រលាកនៅក្នុងរាងកាយ និងជួយការពារ កោសិការបស់អ្នកពីការខូចខាតកោសិកា៕

 

 

 

5,392 thoughts on “ងាកមកមើលអត្ថប្រយោជន៍ របស់តែបៃតង៤ពែង និងស្រាក្រហម មួយកែវ ក្នុងមួយថ្ងៃ