អាសូរណាស់!ស្ត្រីម្នាក់ជិះម៉ូតូដឹកឈើជ្រុងមួយដុំធំ ទប់មិនជាប់ដួលសង្កត់ ក្បាលធ្លាយខួរស្លាប់ភ្លាមៗ

១២/១០/២០១៨

ខេត្តក្រចេះ៖ ហេតុការណ៍នេះដួលម៉ូតូសង្កត់ក្បាលស្លាប់ភ្លាមៗ បានកើតឡើងនៅ វេលាម៉ោង៧ៈ០០នាទី ព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០១៨នេះ ។

ជនរងគ្រោះជាស្ដ្រី មានអាយុប្រហែល៤៥ឆ្នាំ រស់នៅ ឃុំ២ធ្នូ ស្រុកស្នួលខេត្ត ក្រចេះ បានជិះម៉ូតូដឹកឈើជ្រុងដែលមានទំហំធំ មួយដុំចេញពីស្រុកស្នួល ខេត្តក្រចេះ ក្នុងគោលបំណង យកទៅអោយឈ្មួញនៅចំណុចជិតក្រុមហ៊ុនប៊ិញហ្វឿក១ ស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី សម្រាប់ដឹកចេញទៅលក់នៅប្រទេសវៀតណាម ពេល ជិះឌុបបានពាក់កណ្ដាលផ្លូវ ស្រាប់តែទប់ម៉ូតូមិនជាប់ដោយសារតែធ្ងន់ពេក ដួលសង្កត់ក្បាលខ្លួនឯងស្លាប់ភ្លាមៗនៅនិងកន្លែង ។
នេះមិនមែនជាលើកទី១ទេ ករណីឌុបឈើដួលសង្កត់ស្លាប់ខ្លួនបែបនេះ!! ៕