សូមប្រុងប្រយ័ត្ន! ក្មេងឃ្វៀលគោឡើង​លេង​លើ​បង្គោល​ភ្លើង​ ដែលមានតង់ស្យុងខ្ពស់ ​បណ្តាល​ឲ្យ​ឆក់ធ្លាក់ពីលើបង្គោល​ភ្លើង​​ស្លាប់ភ្លាមៗ

 

១២/១០/២០១៨

ខេត្តកំពង់ធំ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពីម៉ោង៩ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិ​ខ្មា​ក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ។
ក្មេងជនរងគ្រោះ​មានឈ្មោះ ផា សុ​ភ័​ស្ត ភេទ​ប្រុស អាយុ១៣ឆ្នាំមានទីលំនៅកន្លែងកើតហេតុ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ៖ក្មេងរងគ្រោះ​ទៅ​ឃ្វាលគោនៅកន្លែងកើតហេតុហើយបាន​ឡើង​លេង​លើ​បង្គោល​ភ្លើង​នេះ ទើប​បណ្តាល​ឲ្យ​ឆក់ធ្លាក់​ស្លាប់​តែម្តង។

សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី៕