បើករថបើករថយន្តចុះផ្លូវចំនោត​រអិលគ្រួស បណ្តាលអោយធ្លាក់ផ្លូវក្រឡាប់របួសធ្ងន់ និងស្រាលចំនួន៣នាក់

១១/១០/២០១៨

ខេត្តកោះកុង៖ ហេតុការណ៍នេះបានកើតឡើង​កាលពី
វេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ចំណោទអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

តាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្ដម៉ាក​HILANDER ពណ៌ស ពាក់ស្លាកលេខ 4yBv692 បើកបរដោយឈ្មោះ ស៊ូ ចិត្រា ភេទប្រុស​ ជនជាតិ​ខ្មែរ​ អាយុ ២៨ឆ្នាំ ទីលំនៅភូមិ៤ សង្កាត់៤ ព្រះសីហនុ ធ្វើដំណើរ​ពីកំពង់សោមទៅកោះកុង (ពីកើតទៅលិច) ដោយមានអ្នករួមដំណើរជនបរទេស៣នាក់​ ស្រី០១នាក់ ។ លុះរថយន្តបើកមកដល់ចំណុចកើតហេតុ រថយន្ដកំពុងចុះចំណោទ ស្រាប់តែរអិលគ្រួសដែលទើបឈូសឆាយ បណ្តាលឲ្យក្រឡាប់តែម្តង ។

ប្រភពបន្តថា អ្នករងរបួសឈ្មោះ ឡៅ លាវ ភេទប្រុស អាយុ៦២ឆ្នាំ, ឈ្មោះ ជូ អិលិង ភេទប្រុស អាយុ៤៧ឆ្នាំ និងឈ្មោះ ជី មិងគ ភេទស្រី អាយុ៦១ឆ្នាំ ។ ជនរងគ្រោះ​ ត្រូវបានជួយសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ។

រីឯរថយន្ដដែលរងគ្រោះ ក្រុមហ៊ុនចិនបានស្ទូច​យកទៅជួសជុលនៅខត្តព្រះសីហនុ ៕