សូមអាន! ទំនៀមទម្លាប់ខ្មែរនារដូវភ្ជុំបិណ្ឌ​ (ជំនឿ​ និងការរស់នៅ)

០៩/១០/២០១៨

បុណ្យភ្ជុំបិណ្ឌ៖ នាថ្ងៃ១៥រោវច​ ខែភទ្របទ​ ជាថ្ងៃធំ​ ឬថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ​ ប្រជាជនខ្មែរ​ (ជនជាតិខ្មែរ)​ ក្រោកពីព្រលឹមពាំនាំបាយបិណ្ឌ​ អាហារនំចំណី​ទៅវត្តដើម្បីបោះបាយបិណ្ឌ​ និងរៀបចង្ហាន់​ អាហារវ័នជនប្រគេនព្រះសង្ឃតាមទំនៀមព្រះពុទ្ធសាសនា។ បន្ទាប់ពីកិច្ចនៅទីវត្តអារាមបានបញ្ចប់​ ប្រជាជនខ្មែរនាំគ្នាត្រលប់មកផ្ទះរៀងៗខ្លួន​ ហើយបន្តកិច្ចមួយទៀត​ គឺពិធីឱ្យបាយស្រូវ​ ឬហៅព្រលឹងស្រូវ​ និងពិធីជូនដូនតាទៅស្រុក។

+​ ពិធីឱ្យបាយស្រូវ​ ឬហៅព្រលឹង​ គេតែងនាំគ្នាយកបាយម្ហូប​ នំចំណី​ ផ្លែឈើ​ បង្អែមចង្អាប​ ម្លូស្លា​ បារី​ ទៅសែនឧទ្ទឹសថ្វាយដល់ព្រះម៉ែស្រូវដែលមានគុណផ្តល់គ្រាប់ស្រូវ​ អង្ករ​ ដើម្បីទ្រទ្រង់ជីវិតមនុស្ស​ សត្វ​ និងសុំឱ្យភោគផលទទួលបានច្រើនសន្ធឹកសន្ធាប់។

+​ ពិធីជូនដូនតាទៅស្រុក​ ជាពិធីមួយដែលបងប្អូនជនជាតិខ្មែរតែងប្រារពធ្វើឡើងក្នុងថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌដែរ​ ដោយពួកគាត់បានរៀបចំបាយទឹក​ នំចំណី​ អាហារផ្សេងៗ​ រួមទាំងស្រូវអង្ករ​ និងធ្វើទូក​ សំពៅ​ ក្បូនតូចៗដើម្បីដាក់គ្រឿងឧបភោគបរិភោគទាំងនោះ​បណ្ដែតជូននដំណើរដូនតាត្រលប់ទៅស្រុកកំណើតគាត់វិញ។

​ ថ្ងៃអង្គារ​ ១៥រោច​ ខែភទ្របទ​ ឆ្នាំច​ សំរិទ្ធិស័ក​ ព.ស.២៥៦២
កំ/ទាលថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០១៨
ប្រភព៖​ ​ តុន ចាន់វណ្ណៈ