ប្រធាន​ឆ្មាំ​ការពារ​ចម្ការកៅស៊ូ​ម្នាក់ធ្លាប់ចាប់ពលរដ្ឋ ពេលនេះត្រូវឃាតករមិនស្គាល់មុខចាក់សំលាប់នៅចម្ការកៅស៊ូ​ជប់​

០៩/១០/២០១៨

ត្បូងឃ្មុំ៖ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ២០១៨ ករណីគួឲ្យភ្ញាក់ផ្អើលមួយដោយប្រជាពលរដ្ឋបានប្រទះ​ឃើញសពបុរសម្នាក់ត្រូវបានគេកាប់សម្លាប់ចោលយ៉ាងសាហាវព្រៃផ្សៃនៅក្នុងចម្ការ​កៅស៊ូ​មួយកន្លែងដែលមានឈ្មោះថា    «​ក្រុមហ៊ុនចម្ការកៅស៊ូ​ជប់​» ស្ថិតនៅ​ត្រង់​ចំណុច​ឡូត៍​កៅស៊ូ​លេខ 8.17A ក្នុងភូមិ6.16 ឃុំ​គរ ស្រុក​ត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។

បើតាមលោក​វរសេនីយ៍ត្រី សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​នោះ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន បាន​រាយការណ៍​មក​រូប​លោក និង​រាយការណ៍​បន្ត​ទៅ​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ដោយ​បាន​ចាត់​ឲ្យ​កម្លាំង​​សមត្ថកិច្ច ជា​ច្រើន​នាក់​ចុះ​មក​ពិនិត្យ​សព ដោយ​សហការ​ជាមួយនឹង​ពេទ្យ​មណ្ឌល​សុខភាព​ឃុំ​គរ​ផង​ដែរ​ ។

លោក​វរសេនីយ៍ត្រី​បន្ត​ថា សពជនរងគ្រោះឈ្មោះ ប៊ិ​ន ម៉េ​ង​ស៊ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាប្រធាន​ឆ្មាំ​ការពារ​ចម្ការ​កៅស៊ូ​មូលដ្ឋាន​ច្រាប «​ក្រុមហ៊ុនចម្ការកៅស៊ូ​ជប់​» ។ ចំណែកវត្ថុ​តាង​ដែល​បន្សល់​ទុក​នៅកន្លែង​កើតហេតុ​ក្នុង​នោះ​មាន​ដូច​ជា ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង ទឹក​ផ្លែ​ឈើ​០១​កេសដែល​ជា​របស់សព​ជន​រង​គ្រោះ​។

ក្រោយពិនិត្យសព ឃើញ​មានស្នាម​កាប់​ត្រូវ​រាង​កាយ​ចំនួន​០៤​កន្លែង ក្នុង​នោះ​ក្បាល​០១​កន្លែង ក​០១​កន្លែង ដងខ្លួន​០១កន្លែង និង​ជើង​០១​កន្លែងទៀតផង។ ដោយឡែកត្រង់​ទីតាំង​​កើតហេតុដែលនៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់ជនរងគ្រោះ​នេះ​តាម​កា​រ​ស​និ្ន​ដ្ឋា​ន​សព អាច​ត្រូវ​បាន​ឃាតក​ប្រើប្រាស់​អាវុធ​​រឹង​ចុង​ស្រួច​វែង កាប់​ប្រហារ​មក​លើ​អ្នក​រង​គ្រោះ​ស្លាប់​ចន្លោះ​ម៉ោង​៦​ល្ងាច ទៅ​ម៉ោង​១២​យប់ ថ្ងៃ​ទី០៦​ ខែតុលា ឆ្នាំ២០១៨។

លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឲ្យ​ដឹងដែរ​ថា ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​នេះ លោកស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​កម្លាំង​ព្រហ្ម​ទណ្ឌ​ខេត្ត​ចុះ​ស្រាវជ្រាវ​ជាមួយនឹង​នគរបាល​ស្រុក​ត្បូងឃ្មុំ​។ តាម​ការ​សន្និដ្ឋាន​ករណី​នេះ​ជា​រឿង​គំនុំ​តាមដែល​នគរបាល​បាន​ចុះ​ទៅ​អង្កេត​នោះ ស្ទើរ​ចំណាយពេល​ពេញ​១​ថ្ងៃ​សមត្ថកិច្ច​បាន​កំពុង​តែ​ដុត​ដៃ​ដុតជើង​ក្នុង​ការ​តាម​ប្រមាញ់​រក​ឃាតក​សម្លាប់​មនុស្ស​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង​ដែរ​ ។

សូមបញ្ជាក់ថា ប្រធាន​ឆ្មាំ​ការពារ​កៅស៊ូ​រូប​នេះ​កន្លង​មក​ធ្លាប់​បាន​ចាប់​ពលរដ្ឋ​ដែល​ចូល​មករើស​ជ័រកៅស៊ូ​ស្ងួត នៅ​តាម​ឡូត៍​កៅស៊ូ ហើយ​ត្រូវ​បាន​លោក ម៉េ​ង​ស៊ា ធ្លាប់​បាន​ចាប់ធ្វើការ​អប់​រំជា​ហូរហែ​ផង​ដែរ​៕

Image may contain: one or more people

Image may contain: plant and outdoor
Image may contain: one or more people, people standing, tree, outdoor and nature