បីគ្រាប់របស់ Juventus ជាមួយ SSC Napoli អាចនិយាថាសុទ្ធតែចេញពីខ្លួនរបស់ Christiano Ronaldo

០៨/១០/២០១៨

បរទេស៖ នៅក្នុងជំនួបនៃLeague កំពូលរបស់ Italy Serei A រវាងក្លិបយក្ស Juventus និង SSC Napoli កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ Juventus បានយកឈ្នះ SSC Napoli ក្នុងលទ្ធិផល 3-1 ដោយកីឡាករ Mario Mandzukic ចំនួន 2ក្រាប់ និងកីឡាករ Leonardo Bonucci ចំនួន 1គ្រាប់ ។

ក្នុងចំណោមទាំងបីគ្រាប់នេះ អាចនិយាយបានថាសុទ្ធតែចេញពីជើង និងក្បាលរបស់កីលឡាករកំពូលលំដាប់ថ្នាក់ពិភព Christiano Ronaldo ដែលទើបបានផ្ទេរចេញពីក្លិបយក្ស Real Madrid ក្នុងឆ្នាំ២០១៨ ក្រោមតម្លៃខ្លួនយ៉ាងច្រើនលើសលុបរហូតដល់ទៅ ១០០​ ០០០​ ០០០ ផោន (ប្រភព៖ FotMob app ) ។

គ្រាប់បាល់ទី1 របស់Mario Mandzukic គឺបានមកពីក្រោមការទាត់បាល់បញ្ជូនយ៉ាងល្អពី Christiano Ronaldo នៅនាទី26′ បន្ទាប់ញាក់បាល់គេចចេញពីខ្សែការពាររបស់ Napoli យ៉ាងស្ទាត់ជំនាញរបស់CR7 ។ គ្រាប់បាល់ទី2 របស់Mario Mandzukic គឺបានមកពីការទាត់បាល់ Christiano Ronaldo ទៅបុកនឹងបង្គោលទីរបស់ Napoli ហើយខ្ទេតចេញមកមុខទី ធ្វើឲ្យ Mandzukic សុទ្ធចូលទីរបស់ Napoli យ៉ាងស្រួលនៅនាទី 49′ ។ ចំណែកគ្រាប់បាល់ទី3 របស់ Leonardo Bonucci  គឺកើតពីការតែតបញ្ចូលទីរបស់ CR7 ប៉ុន្តែត្រូវ Bonucci ទៅហក់ថែមបញ្ចូលទីយ៉ាងល្អ នៅនាទី76′ ៕ ទស្សនាVIDEO រវាង Juventus vs SSC Napoli