ពេលគ្មានCR7! ០៥ប្រគួតចុងក្រោយ Real Madrid បានត្រឹមលទ្ធិផលចាញ់០៣ ស្មើ០១ និងឈ្នះ០១

០៨/១០/២០១៨

បរទេស៖ ស្តេចស គឺជារហ័សនាមដែលអ្នកនិយមកីឡាបាល់ទាត់ទាំងអស់ទូទាំងពិភពលោកបានដាក់ទៅឲ្យក្រុមបាល់ទាត់​ដ៏ខ្លាំងខ្លា​មួយនៅ Spain គឺ Real MAdrid ុ បន្ទាប់ពីក្រុមនេះ បានធ្វើព្យុះភ្លៀងរាប់សិបរដូវកាល ក្នុងពិភពបាល់ទាត់ និងឈ្នះ​ពាន​រាប់ស្ទើមិនអស់ មិនថាពានក្នុង League ពានលំដាប់ពិភពលោកកំពូលៗ ជាច្រើនទៀត។

ទោះជាយ៉ាងណា Real Madrid ដែលជាក្រុមដែលឈ្នះស្ទើគ្រប់រាល់ការប្រគួតនោះ ពេលនេះហាក់បីដូចជាធ្លាក់ទំរងលេង​យ៉ាង​ខ្លាំងបន្ទាប់ពីអវត្តមានកីឡាករលំដាប់កំពូលរបស់ពិភពលោក និងជាម្ចាស់ Ballon D’or 5សម័យកាលគឺ Christiano Ronaldo  ដែលហៅកាត់ថា CR7 ។

ជាក់ស្តែង ០៥ប្រគួតចុងក្រោយរបស់ស្តេចយក្សស បានត្រឹមទទួលលទ្ធិផលឈ្នះ០១  ស្មើ០១ និងចាញ់រហូតដល់០៣ប្រគួត​គឺ៖ Real Madrid 1-0 Espanyol,  Sevilla 3-0 Real Madrid, Real Madrid 0-0 Atletico Madrid, CSKA Moscow 1-0 Real Madrid និង Deportvo Alaves 1-0 Real Madrid ៕ ទស្សនា High Light ០៥ប្រគូតចុងក្រោយរបស់ Real Madrid

១.  Deportvo Alaves 1-0 Real Madrid

  ២. CSKA Moscow 1-0 Real Madrid

៣. Real Madrid 0-0 Atletico Madrid

៤. Sevilla 3-0 Real Madrid

៥. Real Madrid 1-0 Espanyol