សូមបើកបរដោយស្មារតីប្រុងប្រយ័ត្ន! រថយន្តហ្វតបុករះម៉ូតូ២គ្រឿង ស្លាប់​ មនុស្ស៣​នាក់​ទាំងព្រលឹមនៅផ្លូវជាតិលេខ៤

០៧/១០/២០១៨

ខេត្ត​ព្រះសីហនុ​ ៖ហេតុការណ៍ដ៍រន្ឋត់នេះ បានកើតឡើង​កាលពីវេលាម៉ោង០៦និង០០នាទី ព្រឹកថ្ងៃទី០៧ខែតុលា ឆ្នាំ២០១៨នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២០០​និង​លេខ​២០១ ភូមិ​អូរ​តាសេក ឃុំ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ប្រភពព័ត៌មាន បញ្ជាក់ថា មុនពេល​កើតហេតុ រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វ​ត​ពណ៌​ស្ករ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AB-2110 ទិសដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះសីហនុ​។​
មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​បុក​រះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់ និង ម៉ា​កនិច បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រី​៣​នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​ម៉ាក​ហ្វ​ត បាន​រត់គេចខ្លួន​។ ទោះបីយ៉ាងណា រហូតមកទល់​ពេលនេះ ព័ត៌មាន​លម្អិត ពុំទាន់​ទទួលបាន​នៅឡើយ​ទេ​៕​