វិទ្យាស្ថានមហារីកជាតិថា ផឹកកាហ្វេចាប់ពី៦ពែង ទៅ៧ពែង មួយថ្ងៃ អាចកាត់បន្ថយ អាត្រាស្លាប់មុនអាយុបាន ១៦ភាគរយ

បរទេស៖ ការផឹកកាហ្វេយ៉ាងហោចណាស់ ៦ពែង ជារៀងរាល់ថ្ងៃ គឺអាចបន្ថយហានិភ័យ នៃការស្លាប់ឆាប់ពេក ឬស្លាប់មុនអាយុ។ នេះបើតាមអ្វីដែលជាការស្រាវជ្រាវថ្មីបានបង្ហាញ។

យោងតាមសារព័ត៌មាន Daily Mail បានចេញផ្សាយដោយផ្អែកតាមការលើកឡើងរបស់អ្នកស្រាវជ្រាវថា អ្នកដែលផឹកកាហ្វេ ៦ពែង ឬ៧ពែង ក្នុងមួយថ្ងៃ គឺមាន ១៦ភាគរយ ហាក់ដូចជាមិនសូវស្លាប់ដោយសារជំងឺណាមួយឡើយ ក្នុងរយៈពេលច្រើនជាង ១០ឆ្នាំ ជាងអ្នកដែលមិនដែលទទួលទានកាហ្វេសោះ។

កាហ្វេត្រូវបានផ្សារភ្ជាប់ជាយូរមកហើយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង, ជំងឺមហារីក, ជំងឺវង្វេង, ជំងឺទឹកនោមផ្អែមនិងជំងឺធ្លាក់ទឹកចិត្ត។ ក្រុមអ្នកស្រាវជ្រាវដែលមកពីវិទ្យាស្ថានផ្សេងៗរួមទាំង វិទ្យាស្ថានជាតិជំងឺមហារីក និងវិទ្យាស្ថានសុខភាពជាតិ និយាយថា ពួកគេសង្ឃឹមថា ការរកឃើញរបស់ពួកគេផ្តល់នូវការធានាបន្ថែមទៀតថា កាហ្វេអាចជាផ្នែកមួយនៃរបបអាហារដែលមានសុខភាពល្អ។

ចំពោះការស្រាវជ្រាវ, ក្រុមនេះបានតាមដានជនជាតិអង់គ្លេសជិត ៥០០.០០០នាក់ដែលមានអាយុចន្លោះពី ៣៨ឆ្នាំ ៧៣ឆ្នាំ ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៦។ អ្នកស្រាវជ្រាវបានសួរអ្នកទាំងនោះថា តើពួកគេផឹកកាហ្វេប៉ុន្មានពែងក្នុងមួយថ្ងៃ រួមទាំងប្រភេទកាហ្វេដែលគ្មានជាតិកាហ្វេអ៊ីន កាហ្វេកិនជាម្សៅ ឬកាហ្វេដែលធ្វើភ្លាមបានភ្លាម។

អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលផឹកកាហ្វេ ៨ ពែងឬច្រើនជាងនេះក្នុងមួយថ្ងៃ គឺអត្រាស្លាប់របស់ពួកគេបានកាត់បន្ថយ ១៤ភាគរយ ហើយកើនឡើងដល់ ១៦ភាគរយ ក្នុងចំណោមអ្នកផឹកអស់ ៦ ទៅ៧ ពែងក្នុងមួយថ្ងៃ៕

Leave a Reply

Your email address will not be published.