មានរឿងអី! បានជាបុគ្គលិក​អាហារ​ដ្ឋា​នមួយកន្លែងក្នុងក្រុងបាវិតធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួន នៅកន្លែងដែលខ្លួនបម្រើការងារ

០៦/១០/២០១៨

ខេត្តស្វាយរៀង៖ នារីបុគ្គលិក​អាហារ​ដ្ឋា​នមួយកន្លែងក្នុងក្រុងបាវិតធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួន បង្ករអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ​កាលពី​ថ្ងៃ​សុក្រ ​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅ​ក្យូ​សលេខ៨៨៨៨ ក្នុងបរិវេណ អាហារ​ដ្ឋា​ន (សំណាង​អា​ណេ​រ) ស្ថិតនៅ​ក្នុងភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។

ប្រភពពីម្ចាស់ហាង បានរៀបរាប់ថា ក្រោយពី​​ខ្លួនបានប្រទះឃើញ​សពនារីរងគ្រោះភ្លាម  ក៏បានរួចរាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​មក​ពិនិត្យ​សាកសព​ខ្លាចក្រែង​ជា​អំពើ​ឃាដកម្ម ។ បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ភ្លាម សមត្ថកិច្ច​នគរបាល​ក្រុង​នគរបាល​ជំនាញ បានមក​ពិនិត្យ​សព​ឃើញថា ពិតជា​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន នៅក្នុង ក្យូ​សលេខ៨៨៨៨ ដោយ​មិនមាន​ស្លាកស្នាម​អ្វី​ថា ជា​រឿង​ឃាដកម្ម​នោះទេ ។

ប្រភពបន្តថា នារី​គិត​ខ្លី​មិនដឹងថា មានរឿង​អ្វី ដែល​លាក់ទុក​ក្នុង​ចិត្ត​ដោះស្រាយ​មិន​ចេញ ទើប​សម្រេច​ជ្រើស​រើសយក​ផ្លូវ​ដើរ​បែបនេះ​សោះ ខណៈ​តាម​មិត្តភក្តិ​អះអាងថា សង្ស័យ​មាន​វិបត្តិ​គ្រួសារ​ធ្ងន់ធ្ងរ ព្រោះ​នារី​ខាងលើ មុន​យប់កើតហេតុ គឺមាន​ទឹកមុខ​ស្រពាប់​ស្រពោន មិនសូវ​និយាយស្ដី ខុសប្លែក​ពី​ធម្មតា​ផងដែរ

សូមបញ្ជាក់ថា នារី​ស្រស់ស្អាត​ដែល​ចងក​សម្លាប់ខ្លួន​នេះត្រូវបានគេស្គាល់ មានឈ្មោះ នី តា អាយុ៣១ឆ្នាំ មាន​ទីលំនៅ ខេត្តសៀមរាប ជាបុគ្គលិក បំរើការក្នុងអាហារដ្ឋាននេះ។ ចំណែកម្ចាស់​ហាង​​មានឈ្មោះ​សឿន ស្រី​ណេ អាយុ២៩ឆ្នាំ ទីលំនៅ​ភូមិ ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្តសៀមរាប ៕

Image may contain: one or more people and people standingImage may contain: one or more people