ពិតជាកំពូលមែន! Neymar  ស៊ុតបាល់Free Kick បញ្ចូលសំណាញ់ទីFK Crvena Zvezda ២គ្រាប់ដ៏អស្ចារ្យ ក្នុងUEFA Champions League

០៦/១០/២០១៨

បរទេស៖ នៅក្នុងការប្រគួតវគ្គជម្រុះក្នុងពូល ក្នុងព្រឹត្តិការណ៍ពានរង្វាន់ UEFA Champions League រវាងក្លិបយក្សនៅបារាំង Paris Saint Germain និង FK Crvena Zvezda កាលពីថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) កីឡាករកំពូលរបស់​Brazil, Neymar. Jr បានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះ( Man of The Match with a rating 9.9 ប្រភព៖ FotMob Mobile App ) ថែមទាំងស៊ុតបាល់បញ្ចូលទីគូប្រគួតបានរហូត ៣គ្រាប់។

ក្នុងចំណោមបាល់ទាំង០៣គ្រាប់របស់ Neymar មាន​០២គ្រាប់ដែលកើតចេញពីបាល់ពិន័យ ( Free Kick ) ហើយការស៊ូតបញ្ចូលទីទាំង០២គ្រាប់នេះ គែសុទ្ធតែបាក់ចង្កេះអ្នកចាំទី  Milan Borjam របស់ FK Cevena Zvezda តែម្តង។

សូមបញ្ជាក់ថា គ្រាប់ Free Kick របស់ Neymar  ទី០១ កើតឡើងនៅនាទី ២០ និងគ្រាប់បាល់ Free Kick ទី០២ កើតឡើងនៅនាទី ៨១។ ដោយឡែក ចប់ការប្រគួតនេះ Paris Saint Gernam បានយកឈ្នះ FK Crvena Zvezda ក្នុងលទ្ធិផល ៦ទល់នឹង១ ហើយ  PSG ឈរនៅលេខរៀងទី ០២ ដែលមាន ០៣ពិន្ទុ ក្រោម SSC Napoli ឈរនៅលេខរៀងទី០១ មាន ០៤ពិន្ទុ ក្នុងពូល C ៕

តោះមកទស្សនា Hight Light រវាង ParisSaint Gernam និង FK Crvena Zvezda