កម្មការិនីឈ្មោះ ឈៀង ស្រីពេជ្រ ទទួលបានតាវកាលិកហានិភ័យការងារពី ប.ស.ស ជាង៤លានរៀល

០៣/១០/២០១៨
កំពង់ចាម៖ កាលពីព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស សាខាខេត្តកំពង់ចាម បានយកសេចក្តីសម្រេចតាវកាលិកហានិភ័យការងារ ជូនដល់ជនរងគ្រោះឈ្មោះ ឈៀង ស្រីពេជ្រ សរុបជាទឹកប្រាក់ចំនួន ២,៤៧១,២០០ រៀល ។

ការចុះផ្តល់សេចក្តីសម្រេចតាវកាលិកហានិភ័យការងារខាងលើនេះ បន្ទាប់ពីជនរងគ្រោះបា ជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលបណ្តាលឱ្យរងរបួសកាត់ជើងខាងស្តាំ បាក់ជើងខាងឆ្វេង និងកដៃខាងស្តាំ។

គួររំលឹកផងដែរថា គឺជាអតីតកម្មរ បម្រើការងារនៅរោងចក្រខាលីងតុន (ខេមបូឌា) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ៕