រណាំងថ្នបាក់​៤កង់​! ប្រសិនបុកមនុស្សវិញមិនដឹងជាយ៉ាងណាទេ

០៣/១០/២០១៨

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង៦និង២០នាទី​ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨មាន រថយន្ត​ម៉ាក CHEVROLET ស៊េរី​ទំនើប​មួយគ្រឿង បោះពួយ​យ៉ាង​លឿន ក៏​ជ្រុល​ចង្កូត​ទៅ​របាំង​ថ្ម​ចែក​ទ្រូ​វ​ផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​ខ្ទាតរ​បាត់​របាយ​ពេញ​ផ្លូវ​អស់៤កង់ ចំណែក​រថយន្ត​ខ្ទេច​ផ្នែក​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ និង​ផ្នែក​ខាងមុខ​ខ្ទេច​ស្ទើរ​ទាំងស្រុង ហើយ​ជាប់​កល់​បើក​ទៅមុខ​លែងរួច ស្ថិតនៅ​ចំណុច​ផ្លូវជាតិ​លេខ៥ ស្ថិតក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។

នៅមុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា សល់​ចំហាយ​តាំងពី​យប់ បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក CHEVROLET ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AR-3516 ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ឃើញ​រថយន្ត​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​ខ្ទាតរ​បាត់​របាយ​ពេញ​ផ្លូវ​អស់៤កង់ ចំណែក​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ និង​ផ្នែក​ខាងមុខ​ខ្ទេច​ស្ទើរ​ទាំងស្រុង ហើយ​ជាប់​កល់​បើក​ទៅមុខ​លែងរួច តែ​សំណាងល្អ មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​នោះទេ។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង រួច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​លើ​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ ៕