អ្នកវិទ្យាសាស្រ្តថា ស្រាក្រហមអាចការពារ ពីជំងឺមហារីកបាន

បរទេស៖ អ្នកវិទ្យាសាស្រ្តបានបង្ហាញពីរបៀបដែលស្រាក្រហមអាចការពារជំងឺមហារីកបាន។ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលត្រូវបានគេហៅថា resveratrol នៅក្នុងស្រាក្រហម បានបញ្ឈប់ការបង្កើតទម្រង់ នៃបណ្តុំប្រូតេអ៊ីនដែលត្រូវបាន រក ឃើញ ៥០ភាគរយ នៅក្នុងដុំសាច់ ។ នេះបើតាមអ្នកវិទ្យាសាស្រ្តប្រេស៊ីល បានរកឃើញ។

យោងតាមសារព័ត៌មាន Daily Mail បានចេញផ្សាយថា គេនៅមិនទាន់ច្បាស់ទេថា តើស្រាក្រហមកម្រិតប៉ុណ្ណាណា ដែល មនុស្ស ត្រូវផឹកដើម្បីទទួលបានអត្ថប្រយោជន៍ពីសារធាតុ Resveratrol ដែលត្រូវបានគេរកឃើញផងដែរនៅក្នុងផ្លែ Cranberry ប៊ឺរីខៀវ និងសណ្តែកដី។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ការស្រាវជ្រាវនឹងនាំទៅរកការវិវត្តទៅជាថ្នាំ សម្រាប់ រារាំងចង្កោមប្រូតេអ៊ីនបែបនេះ៕

Leave a Reply

Your email address will not be published.