ថ្មី! ចាប់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីល្បួងក្មេងស្រី​អាយុ​១៤ឆ្នាំ ដាក់​ថ្នាំសម្រើប រួចយកអោយបុរសម្នាក់រំលោភ​

០១/១០/២០១៨

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវ​នគរបាល​ក្រុង​តាខ្មៅ​ធ្វើការ​ឃាត់ខ្លួន​ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ បន្ទាប់ពី​ល្បួង​ក្មេងស្រី​រងគ្រោះ​ហៅ​ទៅ​ដើរលេង​នៅ​ភ្នំពេញ រួច​យក​នាង​ទៅផ្ទះ​សំណាក់​ឱ្យ​ដេក​ជាមួយ​បុរស​ម្នាក់​មិន​ស្គាល់។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង៦ល្ងាច ថ្ងៃទី២៦ កញ្ញា ២០១៨ នៅ​ចំណុច​ភូមិ​តាខ្មៅ១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

មុន​កើតហេតុ ជនរងគ្រោះ និង​មិត្តភក្តិ​ស្រី​ម្នាក់​នាំគ្នា​ដើរលេង​សួនច្បារ​មាត់ទន្លេ​តាខ្មៅ លុះ​ម៉ោង​កើតហេតុ ពេល​ជនរងគ្រោះ​កំពុងតែ​អង្គុយ​ហូប​ប្រ​ហឹ​ត ស្រាប់តែ​ឃើញ​ស្ត្រី​សង្ស័យ​ដើរមក​ក៏​ហៅ​ហូប​ប្រ​ហឹ​ត​ជាមួយ តែ​ស្ត្រី​នោះ​មិន​ហូប​ទេ គ្រាន់តែ​ចូល​អង្គុយ​មើល។ ពេល​ហូប​រួច​ស្ត្រី​នោះ​បបួល​ជនរងគ្រោះ​ដើរ​នៅ​ភ្នំពេញ​ដោយ​ហៅ​ម៉ូតូឌុប​ជិះ​ទៅ៣នាក់ ក្នុងនោះ​មាន​ជនរងគ្រោះ ស្ត្រីជន​សង្ស័យ ព្រមទាំង​កូនស្រី​របស់​ស្ត្រី​នោះ​ផងដែរ ។ ពេល​ឌុប​ដល់​ភ្នំពេញ​ម្តុំ​ជិត​របង​សាលារៀន​ដែល​ជនរងគ្រោះ​មិន​ស្គាល់ ស្រាប់តែ​ស្ត្រី​សង្ស័យ​ឱ្យ​ម៉ូតូឌុប​ឈប់ ហើយ​តេ​ហៅ​ប្រុស​ម្នាក់​មិន​ស្គា​ស់​ឈ្មោះ​ជិះ​រថយន្ត១គ្រឿង​មិន​ស្គាល់​ម៉ាក​មកដល់ រួច​ស្ត្រី​សង្ស័យ​ចូលក្នុង​រថយន្ត​បុរស​នោះ​និយាយ​គ្នា​ក៏​ចេញ​មកវិញ​ហុច​លុយ​ឱ្យ​ថ្លៃ​ម៉ូតូឌុប ហើយ​នាំ​ជនរងគ្រោះ​ជិះ​រថយន្ត​បុរស​នោះ​ទៅផ្ទះ​សំណាក់​មិន​ស្គាល់​យីហោ​ក្នុង​រាជធានី​ភ្នំពេញ ។

ស្ត្រី​សង្ស័យ​ឱ្យ​ជនរងគ្រោះ​នៅ​អង្គុយលេង​ក្នុង​បន្ទប់​ជាមួយ​បុរស​ម្នាក់​នោះ ចំណែកឯ​ស្ត្រី​នោះ​ប្រាប់ថា ចុះទៅ​ក្រោម​មួយ​ភ្លែត​ក៏​ទៅ​បាត់​រហូត។ក្រោយមក​ជនរងគ្រោះ​ត្រូវ​បុរស​នោះ​លួងលោម និង​ប្រើ​ថ្នាំសំរើប​រួមភេទ​ជាមួយ​ជនរងគ្រោះ​បានសំរេច៤ដង​តែម្តង ។

លុះដល់​ថ្ងៃទី២៧ ខែ​ឆ្នាំ​ដដែល បុរស​ម្នាក់​នោះ​ប្រាប់ថា ខ្លួន​ចេញទៅ​ធ្វើការ​ហើយ​ឱ្យ​ជនរងគ្រោះ​ចាំ​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​បន្តិចទៀត​អ្នក​ជូន​មក​នឹង​មក​យកទៅ​វិញ​ហើយ ជនរងគ្រោះ​រង់ចាំ​មិនឃើញ​ស្ត្រី​សង្ស័យ​នោះមក​យក​ក៏​តេ​ទូរស័ព្ទ ។ ពេលនោះ​ស្ត្រី​សង្ស័យ​ប្រាប់​ឱ្យ​ជិះ​ម៉ូតូ​មក​ចាំ​ខ្លួន​ចេញ​លុយ​ឱ្យ ហើយ​ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​មក​ដេក​នៅផ្ទះ​ស្ត្រី​សង្ស័យ​នោះ​វិញ។

រហូតដល់​ថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១៨ ទើប​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​តាមរក​ជនរងគ្រោះ​ឃើញ​នៅផ្ទះ​ស្ត្រី​សង្ស័យ​នោះ ក៏​ប្តឹង​សមត្ថកិច្ច​ចុះ​ជួញ​អន្តរាគមន៍​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ។ ហើយ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ពុំ​ព្រមឆ្លើយ​សារភាព​ឡើយ​ទើប​សុំ​គោលការណ៍​ឃាត់ខ្លួន​ដើម្បី​បន្ត​នីតិវិធី៕