ថាខ្ចីម៉ូតូមិត្តមួយភ្លែត!មានអីយកទៅបាត់៧ថ្ងៃ​ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ដាក់ខ្នោះ

២៨/០៩/២០១៨

ខេត្តក្រចេះ៖ ហេតុការណ៍នេះបានកើតឡើងកាល
ពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅមុខផ្សារសាមគ្គីភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។

ជនសង្ស័យ ឈ្មោះ ជាប ម៉េងហ៊ង ហៅម៉ាប់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ជនរងគ្រោះ​ឈ្មោះ ប៉ាងស៊ី​ដា មុខរបរ សន្តិសុខក្រុមហ៊ុនទូរស័ព្ទ(SeaTel)។

កាលពីថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៨ បានទៅកន្លែងធ្វើការយាមជា សន្តិសុខក្រុមហ៊ុនទូរស័ព្ទ(SeaTel) នៅមុខផ្សារសាមគ្គីក្រុងក្រចេះដូចរាល់ដង រហូតដល់វេលាម៉ោងប្រហែលជាង២រសៀល ជនសង្ស័យ​បានមកខ្ចីម៉ូតូរបស់ខ្លួន មិនប្រាប់ថា យកទៅណាទេ ហើយបានយកម៉ូតូមកឲ្យ​ខ្លួនវិញ លុះដល់ម៉ោងប្រហែល៧យប់ ជនសង្ស័យ​បានមកខ្ចីម៉ូតូរបស់ខ្លួន ម្តងទៀត រួចយកទៅបាត់ រហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅតែមិនឃើញ យកម៉ូតូមកឲ្យ​ខ្លួនវិញ ទើបខ្លួនមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន នគរបាលក្រុងក្រចេះ ឲ្យឃាត់ខ្លួនតែម្ដង។

ជនសង្ស័យឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕