ប្រជាពលរដ្ឋម្នាក់ចាប់សត្វក្រពើបានពីស្ទឹង តែត្រូវអាជ្ញាធរយកទៅព្រលែងវិញព្រមទាំង…

២៧/០៩/២០១៨

ពោធិ៍សាត់ ៖ ក្រុមការងារចម្រុះរួមមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ចូលរួមសហការពីរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មេបញ្ចាការវរៈ សេនាតូចនគរបាល ការពារព្រំដែនគោក លេខ៨២៥ មន្ទីរបរិស្ថាន ផ្នែករដ្ឋបាល ជលផល រាំងទិល មេឃុំថ្មដា អង្គការវាយអេត ដឹកនាំដោយលោកអភិបាលស្រុកវាលវែង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានប្រជុំពិភាក្សាសំរេច យកទៅលែងកន្លែង ដែលចាប់បានវិញ ដោយ មានការសំនូមពរពីប្រជពលរដ្ឋ និងអាជ្ញាធរឃុំ។

បន្ទាប់មកក្រុមការងារបានដឹកក្រពើ ដែលមានបណ្តោយ ២.៩៣ ម ទម្ងន់ ១៧០គ.ក្រ ទៅ​លែង ចូលក្នុងស្ទឹងឆាយតាម៉េតឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់វិញ និងបានផ្តល់ ថវិកាលើកទឹកចិត្តដល់អ្នកចាប់បានចំនួន៦០០ ដុល្លារ ក្នុងនោះរួមមាន៖ ខណ្ឌរដ្ឋបាល ជលផល ពោធិ៍ សាត់ ២០ ម៉ឺនរៀល លោកអភិបាលស្រុកវាលវែង ១០ ម៉ឺនរៀលមេបញ្ចាការវរៈ សេនា តូច នគរបាល ការពារព្រំដែនគោកលេខ៨២៥ ចំនួន 10 ម៉ឺនរៀល និងក្រុមហ៊ុនចិនចំនួន ៥០០ ដុល្លារ ។

គួរបញ្ជាក់ថា កាលពីព្រលឹម​ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ប្រជានេសាទម្នាក់ បានដាក់មង នៅក្នុងស្ទឹងមេទឹក​ ដែនជម្រកសត្វព្រៃភ្នំសំកុស​ ក្នុងភូមិកណ្តាល ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ បានជាប់សត្វក្រពើមួយក្បាល ៕