លោក​ Jiang Hao សុំគោលការ​បង្កើត​វិទ្យាស្ថាន​ បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​ អាស៊ាន​ អនឡាញ នៅកម្ពុជា

២៦/០៩/២០១៨

ភ្នំពេញ៖ ថ្ងៃ​ទី​ ២៦ខែ​កញ្ញា​ឆ្នាំ​២០១៨​ ឯកឧត្ដម​ បណ្ឌិត​ អុិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បាន​ អនុញ្ញាត​ឲ្យ​ លោក​ Jiang Hao អគ្គនាយក​ក្រុមហ៊ុន​ join capital investment & management Co .Ltd ជួប​សំដែង​ការ​គួសម​និង​ សុំគោលការ​បង្កើត​វិទ្យាស្ថាន​ បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​ អាស៊ាន​ អនឡាញ​ នៅ​កម្ពុជា​ ។

ឯកឧត្ដម​បណ្ឌិត​អុិត​សំហេង​ បាន​គាំទ្រ​គម្រោង​នេះ​ ដែល​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ សិស្ស​និស្សិត​ ក្នុង​ សិក្ខា​ បន្ថែម​ ឈាន​យក​ ជំនាញ​ កម្រិត​ខ្ពស់​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ ទីផ្សារ​ការងារ​បច្ចុប្បន្ន​៕