អាសូរណាស់! ស្រ្តីអ្នកអនាម័យម្នាក់ធ្លាក់ស្លាប់ ពីលើ អាគារ ក្រុមហ៊ុន តៃវ៉ាន់ស្លាប់យ៉ាងអណោចអធម៌

២៦/០៩/២០១៨

ភ្នំពេញ ៖ ហេតុការណ៍ធ្លាក់ពីលើអគារស្លាប់ភ្លាមៗនេះ បានកើតឡើង​​វេលាម៉ោង១០និង៤០ នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នេះនៅអាគារ ក្រុមហ៊ុន តៃវ៉ាន់មួយកន្លែង ស្ថិតនៅផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ។

មូលហេតុឡើងទៅសម្អាត នៅជាន់លើបណ្តាលឲ្យបាក់ពិដាន ធ្លាក់មកដីស្លាប់យ៉ាង អណោចអធម៌តែម្តង ។

ជនរងគ្រោះមានឈ្មោះ ឃុត ដានី អាយុ៤៨ឆ្នាំ ។ បច្ចុប្បន្នសពកំពុងរងចំាំជំនាញ មកធ្វើកោសល្យវិច្ច័យ មុននិងប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី៕