ខ្ទេច! រថយន្តទួរីស ព្រលះគ្នាពេញទំហឹង ជាមួយរថយន្តកូរ៉េ នៅផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា

២៦/០៩/២០១៨

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៥ៈ៣០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នេះនៅចន្លោះKm 142-143​ ស្ថិតក្នុងភូមិ-ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ​ 4​ រវាងរថយន្តកូរ៉េ និងរថយន្តទូរីស។

ប្រភពពីកន្លែងកើតហេតុបានរៀបរាប់ថា រថយន្តកូរ៉េពីរតោនកន្លះក្បាលពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3-C 5112 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់បាត់)បានប៉ះជាមួួយនិងរថយន្តយន្តតូរីសពណ៌សំបកឳឡឹកពាក់ស្លាកលេខ ភ្នំពេញ 2AB-6106 មានទិសដៅបញ្ច្រាស់ទិសគ្នាបណ្តាលអោយអ្នកបើកបរ ឈ្មោះ​ ហេង​ បូរ៉ា​ ភេទប្រុស អាយុ​ ២៦ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ចំការ​ដី​ ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កំពត​ ស្លាប់នៅនឹងកន្លែង។

ក្នុងហេតុការណ៍នេះដែរ កម្លាំង អាវុធហត្ថ ស្នាក់ការសន្តិសុខ​ ៤០២ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា​ នៅការពារកន្លែងកើតហេតុនិង ជួយសម្រួលចរាចរណ៍​។

ចំពោះសាកសពរង់ចាំក្រុមគ្រួសារធ្វើការប្រគល់ ទទួល យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពីរខាងលើរង់ចាំរថយន្តស្ទូច​យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា
បន្តតាមនិតិវិធី ៕