អ្នកលក់គ្រឿងជ័រម្នាក់ត្រូវក្រុមចោរប្លន់ប្រើសាម៉ូរ៉ៃសម្លុុតប្លន់យក​ម៉ូតូបានសម្រេច តែបាន…

២៥/០៩/២០១៨

ភ្នំពេញ៖ សមត្ថកិច្ចចាប់ឃាត់ខ្លួន​បានម្នាក់ភ្លាមៗ បន្ទាប់ពីពួកគេ​ធ្វើ​សកម្មភាព​ប្រើ​ដាវ​គំរាម​ប្លន់​យក​ម៉ូតូ​ស្កូ​ប​ពី១គ្រឿង​ពី​ជនរងគ្រោះ នៅ​ចំណុច​លើ​កំណាត់​ផ្លូវលំ​មួយកន្លែង ស្ថិតក្នុង​ក្រុមទី១០ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ។

ជនសង្ស័យ ដែល​បានឃាត់ខ្លួន​ឈ្មោះ ជេ​ម សីហា​ក់ ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង ក្នុង​ក្រុមទី១៩ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ (មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន)។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ សំបូរ ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន​លក់​គ្រឿង​ជ័រ ស្នាក់​នៅផ្ទះ​លេខ៤៦ ផ្លូវ​លេខ១០៧ សង្កាត់​អូ​ឫស្សី​ទី១ ខណ្ឌ៧មករា។

មុនពេល​កើតហេតុ មាន​ជនសង្ស័យ​ចំនួន៣នាក់ បានធ្វើ​សកម្មភាព​ប្រើ​ដាវ​មក​គំរាម​យក​ម៉ូតូ​ស្កូ​ពី​របស់គាត់​រហូត​បាន​សម្រេច ហើយក៏​ព្យា​ល​យាម​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​គេចខ្លួន ពេលនោះ​ជនរងគ្រោះ​ស្រែក​ឆោ​រ​ឡោ​ឲ្យ​គេ​ជួយ ស្របពេល​មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឫស្សីកែវ កំពុង​យាមល្បាត​នៅពេល​រាត្រី បានចេញ​ធ្វើ​អន្តរាគមន៍ភ្លាមៗ ដោយ​ដេញតាម​ក្របួច​ជនសង្ស័យ​បាន​ម្នាក់ រីឯ២នាក់​ទៀត​រត់គេចខ្លួន​បាត់ ទៅតាម​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥ ក្នុងភូមិ​សាមគ្គី។ ក្រោយ​ឃាត់ខ្លួន​សមត្ថ​ក​ចិ្ច​ដកហូត​ដាវ​ចំនួន២ដើម ជាមួយ​ម៉ូតូ២គ្រឿង ក្នុងនោះ១គ្រឿង​ជា​របស់​ជនរងគ្រោះ និង១គ្រឿង​ទៀត​ជា​របស់​ជនសង្ស័យ។ ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​នាំខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​
តាម​នីតិវិធី​ច្បាប់ ៕

Image may contain: 2 people, people sitting, motorcycle and outdoor
Image may contain: 2 people, people sitting, motorcycle and outdoor