បុរសម្នាក់​បានស្លាប់ នឹងនារីម្នាក់ទៀត​រងរបួស​ធ្ងន់  ដោយសារជិះម៉ូតូលឿនពេក

២៤/០៩/២០១៨

ខេត្តកំពត៖ គ្រោះ​ថ្នាក់ចរាចរណ៍​នេះ បានកើតឡើងកាលពី​ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ៣ ត្រង់ចំណុច​ភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត។

តាមប្រភពសមត្ថកិច្ចប៉ូលីសបានអោយដឹងថា៖ បុរស​ម្នាក់ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ នឹង​នារី​ម្នាក់ទៀត រងរបួស​ធ្ងន់ ខណៈ​បើក​ម៉ូតូ​លឿនមិន​ប្រយ័ត្ន ជ្រុល​ទៅបុក​សត្វ​គោ​ដែល​កំពុង​ដើរ​ឆ្លងថ្នល់​ពេញទំហឹង បណ្តាលអោយដួលតែម្តង ។

ម៉ូតូជនរងគ្រោះម៉ាក zoomer x ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1GY-6057 ធ្វើដំណើរ​ពី​កើ​តទៅ​លិច បើកបរ​ដោយ​ឈ្នោះ ចែម ស្រី ភេទ​ស្រី អាយុ២១ឆ្នាំ (មិនទាន់​ដឹង​ភូមិ/ឃុំ) របួសធ្ងន់ និង​អ្នករួមដំណើរ​មានឈ្មោះ ង៉​ល់ ផាត ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត របួសធ្ងន់ បាន​បញ្ជូនទៅ​មន្ទីរពេទ្យ ក្រោយមក​បាន​ស្លាប់។ ករណីនេះ​មិនទាន់​ស្គាល់​អត​ស​ញ្ញណ​ម្ចាស់​សត្វ​គោ​នៅឡើយ​ទេ កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត៕