កុមារា យន់ តុលា ធ្វើឲ្យកម្មាការទាំងបីរូបសោកស្រាយយ៉ាងខ្លាំង ប្រសិនបើរូបគាត់មិនបាន តុលាធ្វើជាកូនក្រុមរបស់ខ្លួន

២៣/០៩/២០១៨

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 វគ្គ The Blind Audition សប្ដាហ៍ទី ០៦កាលពីវេលាយប់មិញនេះ កុមារា យន់ តុលា អាយុ៖ 14 ឆ្នាំ មកពីឃុំអូគ្រៀង ស្រុកសំបូរ ខេត្ត ក្រចេះ បានធ្វើឲ្យកម្មាការទាំងរូប គួសប៊ូតុងមករកខ្លួនទាំងរូបតែម្តង ។ តុលា បានលើកយកបទចម្រៀងមួយបទដែលមាន​ចំណងជើងថា «ខានជួបគ្នាយូរអូនមានកូនបាត់» ដែលជាបទល្បីរបស់តារាកម្លែងវ័យក្មេង នាយចឺម។

តោះមកស្តាប់កុមារា យន់ តុលា ច្រៀងទាំងអស់គ្នា ថាតើពិរោះយ៉ាងណា!