ជំលោះរឿងទិញនំប៉័ង ផ្ទុះអាវុធខ្លី៤គ្រាប់របួស២នាក់ នៅខណ្ឌពោធិ៍សែនជ័យ

២៣/០៩/២០១៨

ភ្នំពេញ៖ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោង ១៩:៣៥នាទី ថ្ងៃទី​ ២២​ ខែកញ្ញា ឆ្នាំ​២០១៨នៅមុខហាងនំប៉័ងអង្គរ ស្ថិតក្នុងបូរីចាន់សម្បត្តិភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សេនជយ័ ។

តាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន៖
១.ឈ្មោះ អៀម សុត្ថាភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរយោធា នៅ យោធភូមិភាគពិសេស​ឋានន្តរសក្កិវរះសេនីយ៍ត្រីនាយ ការិយាល័យការពារអាកាស​ (របួសដៃឆ្វេង)

២.ឈ្មោះ សៅ សំណាង ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរ លក់ទឹកសុទ្ធ(របួសដៃខាងឆ្វេង )។

​ចំណែកអ្នកបង្ករមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះ​ ក្រោយបង្កតហេតុជនបង្ករត់គេចខ្លួនបាត់ស្រមោល។

បើតាមដំណើរឿងម្ចាស់ហាងនំបុ័ងឈ្មោះ បឹម ​សុខាក់ ភេទស្រីអាយុ៣៥ឆ្នាំបានអោយដឹងថា មុនពេលកើតហេតុគាត់បានទៅទិញ
អំពូលភ្លើងពេលមកដល់ផ្ទះក៏បានឃើញឈ្មោះអុឹមសុត្ថាឡូឡា​ នៅមុខផ្ទះរបស់គាត់ហើយម្ចាស់ហាងក៏បានសួរថា បងមានរឿងអី​ ហើយឈ្មោះអុឺមសុត្ថា ប្រាប់ថាខឹងកូនចៅអ្នកលក់សំដីឈ្លើយដាក់គាត់។
ដោយសួរមិនដឹងតម្លៃនំ​ ហើយម្ចាស់ហាងនំបុ័ងក៏បានសុំទោសថា កម្មករគាត់ពិតជាមិនដឹងតម្លៃនំមែនដោយសារនំង៉ូវយីងនេះទើបយកមកថ្មី ។ ហើយម្ចាស់ហាងនំបុ័ងក៏បានអោយនំបុ័ង៣ទៅឈ្មោះអុីមសុត្ថា​ ហើយឈ្មោះអុីមាុត្ថាក៏បានយកនំទៅផ្ទះនិងប្រាប់ថាចាំស្អែកចាំយកលុយអោយ​។ ពេលយកនំទៅផ្ទះហើយឈ្មោះ អុីម សុត្ថា បានត្រឡប់មកវិញ​ និងបានសួរកកម្មករឈ្មោះ ឡា ដែលមិនដឹងតម្លៃនំ​ ហើយក៏បានបាញ់ឡើងលើចំនួន2គ្រាប់។
ពេលនោះក៏មានការប្រតាយប្រតប់គ្នាហើយមុនដឹងថា ខាងណាអ្នកកាប់បណ្តាលអោយឈ្មោះអុីមសុត្ថានិងឈ្មោសៅសំណាងរងរបួសដៃ​ បន្ទាប់ពីរបួសដៃ។ហើយឈ្មោះអុីមសុត្ថាក៏បាញ់ឡើង លើ2គ្រាប់ទៀត​ ហើយភាគីទាំងសងខាងក៏បានបែកគ្នាអស់ទៅ។

ទោះយ៉ាងណា ឈ្មោះ អុង​សេងឡា​ បានបំភ្លីប្រាប់សម្ថកិច្ចថា​ មុនពេលកើតហេតុឈ្មោះ អុីម សុត្ថា បានមកសួររកទិញនំង៉ូវយុីង​ ហើយខ្លួនមិនបានដឹងតំលៃ​ ហើយបានប្រាប់ថាខ្ញុំអត់ដឹងតំលៃទេ​ ហើយឈ្មោះអុីមសុត្ថាក៏សម្លុតសួររកថៅកែហាង។

ពេលកំពុងសម្លុតសួរខ្ញុំនោះថៅកែហាងក៏បានមកដល់​ហើយក៏បាននិយាយគ្នាជាមួយឈ្មោះអុីមសុត្ថា​ ហើយខ្លួនក៏ទៅធ្វើការបន្តរ​ លុះមួយសន្ទុះក្រោយមកក៏លឺស្នូរផ្ទុះអាវុធតែម្តង។ ​ចំណែកភាគីម្ចាស់អាវុធឈ្មោះអុីមសុត្ថាមិនបានមកបំភ្លឺទេ​ ដោយសុំស្អែកទើបចូលខ្លួនមកបំភ្លឺព្រោះគាត់ទៅដេររបួស។
​ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុហើយបានដកហូតអាវុធយកមករក្សាទុកបណ្តោះអាសន្ន​ រង៉ចាំការស្រាវជ្រាវបន្តរ៕