រណាំងថ្មហើយ នៅតុបមិនចង់ឈ្នះទៀត!  ជនជាតិចិន បើករថយន្តបុករបាំងថ្មក្រឡាប់ផ្ងារជើង ​របួសធ្ងន់

២២/០៩/២០១៨

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​មុខ​អាកាសយាន ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ក្នុង​សង្កាត់​កា​កាប​ទី១ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី២២ខែកញ្ញា​ឆ្នាំ២០១៨។

មុន​កើតហេតុ​គេ​ឃើញបុរស​ជនជាតិ​ចិន​ម្នា​ក់បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​BMWព​ណ៏​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ2S0883ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿនមកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​ថ្ម​ចែក​ទ្រូ​វ​ផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់១កង់​រថយន្ត​ក្រឡាប់​ចំណែក​ម្ចាស់​រថយន្ត​បង្ក​រងរបួស​ធ្ងន់។

​ក្រោយកើតហេតុ​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​សង្គ្រោះភ្លាម៕