រដ្ឋាភិបាលកម្ពុជា សម្រេចឲ្យនិយោជកបើកប្រាក់ឈ្នួលជូនកម្មករនិយោជិក ក្នុងមួយខែ២ដង

២១/០៩/២០១៨

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសលេខ ៤៤២ កបប្រកខល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច  សំរិទ្ធិសក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៨ ក្រសួងការងារបានសម្រេច បទបញ្ញត្តិនៃច្បាប់ស្តីពីការងារ ដែលត្រូវរៀបចំឲ្យមានការបើកប្រាក់ឈ្នួល ២ដងក្នុងមួយខែ ។

ទាក់ទងនឹងករណីនេះ និយោជកត្រូវរៀបចំបើកប្រាក់លើកទី១ នៅសប្តាហ៍ទី២  និងលើកទី២ នៅសប្តាហ៍ទី៤ ដោយរួមបញ្ចូលទាំងប្រាក់បន្ទាប់បន្សំ និងប្រាក់អត្ថប្រយិជន៍ផ្សេងៗទៀតផង៕