/widgets.js";var sz=d.getElementsByTagName(s)[0];sz.parentNode.insertBefore(z,sz)}(document,"script","zb-embed-code"));

​សមត្ថកិច្ចចាប់ខ្លួនជនជាតិ​ចិនម្នាក់ បន្ទាប់វាយសង្សាជានារី​ជនជាតិខ្មែរ បណ្តាលអោយរបួសសន្លប់ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ

២០/០៩/២០១៨

ភ្នំពេញ៖ កាលពីយប់​ថ្ងៃទី១៩ ខែកញ្ញា​ឆ្នាំ២០១៨ នៅត្រង់ចំណុច​សណ្ឋាគារ​លឺ​ម៉​ង់ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ១៤៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ  មានករណីអំពើហិង្សា មួយបានបង្កឡើងដោយជនជាតិចិន បានប្រើអំពើហិង្សា ទៅលើនារីជនជាតិខ្មែររហូតដល់សន្លប់ទៀតផង ។

ទាក់ទងនឹងករណីនេះគេមិនទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ  តែទោះជាយ៉ាងណា  ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកប៉ុស្តិ៍នគរបាលទាំងយប់តែម្តង។

ប្រភពបានរៀបរាប់ថា ស្ត្រីជនជាតិខ្មែរបានទៅដេកសណ្ឋាគារជាមួយជនជាតិចិនខាងលើ លុះមកដល់វេលាកើតហេតុ ស្រាប់តែមិនដឹងថា មានរឿងអ្វីច្បាស់លាស់នោះទេ ជនជាតិចិនបានប្រើអំពើហិង្សាទៅលើនារីជនជាតិខ្មែរ បណ្ដាលឲ្យរង របួសក្បាល ត្រូវច្រើនកន្លែង និងសន្លប់ផងដែរ ។ ហើយគាត់ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចចុះមកកន្លែងកើតហេតុឃាត់ខ្លួនជនជាតិចិនយកមកប៉ុស្តិ៍នគរបាលទាំងយប់ ។

ដោយឡែក នារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ និងទាមទារជំងឺចិត្ត ៕