បាក់រលំអាគារ នៅខេត្តសៀមរាប បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៤នាក់

១៦/០៩/២០១៨

សៀមរាប៖ ករណីបាក់រលំអាគារ ភោជនីយ៍ដ្ឋានស៊ុបនាគ កាលពីយប់រំលងអាធ្រាតនេះ បានបណ្តាលអោយ មនុស្សស្លាប់ ០១ របួស ០៤ នាក់ ក្នុងហេតុការណ៍បាក់ រលំផ្ទះល្វែង ដែលមានជញ្ជាំងចាស់ៗ បំរុងជួសជុលឡើងវិញ ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០១យប់រំលង អធ្រាត ឈានចូលថ្ងៃ ១៦ កញ្ញា ២០១៨ ចំនុចមុខពេទ្យបង្អែតខេត្ត ខាងត្បូងផ្សារចាស់ ផាប់ ស្ទ្រីទ (pub street)  ស្ថិតក្នុងខេត្តសៀមរាប ។

គួរបញ្ជក់ផងដែរថា ផ្ទះល្វែងនេះជាអតីតហាង ស៊ុបនាគ ក្រោយមកបានលក់​ អោយថៅកែ ថេម ភុល (Temple) ហើយបានរៀបចំជួសជុល លុះពេលយប់ ខណ:កម្មករកំពុងដេកលក់ ស្រាប់តែមានហេតុការណ៍ រលំនេះតែម្តង។ មួយវិញទៀត ផ្ទះល្វែងជុំវិញផ្សារចាស់ ត្រូវបានរក្សាជាផ្ទះបុរាណ៕

Leave a Reply

Your email address will not be published.