មន្ត្រីនគរបាលប៉ុស្តិ៍​សុ​ព​រ័​ទេព​ ជិះ​ម៉ូតូ​បុក​រថយន្ត​ចត​ទុកចោល បណ្តាលឱ្យ​ដួលបោកក្បាលស្លាប់​នៅនឹងកន្លែង​កើតហេតុ

១៤/០៩/២០១៨

កំពង់ស្ពឺ៖ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង៩និង០៥នាទី​យប់​ថ្ងៃទី១៣ខែកញ្ញា​ឆ្នាំ២០១៨នៅលើ
​ចិ​ញ្ចើ​ម​ផ្លូវជាតិ​លេខ៤ចន្លោះ​គីឡូម៉ែត្រ​លេខ៤២និង៤៣ ចំណុច​ភូមិ​ចំបក់​ឃុំ​វល្លិ​សរ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។

មន្ត្រីនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា​នាយប៉ុស្តិ៍​នគរបាល​សង្កា​ត់​សុ​ព​រ័​ទេព​ដែល បាន​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​នោះ។

មានឈ្មោះ​ខឹម ធន់​ភេទ​ប្រុស​អាយុ៥៣ឆ្នាំ​រស់នៅ​ភូមិ​ស្លា​ឃុំ​វល្លិ​សរ​ស្រុក​សំរោង​ទង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់ YAMAHA TAURUS ពណ៌​ខ្មៅ​លាយ​ទឹកដោះគោ ពាក់​ស្លាក លេខ​នគរបាល ១.៧៥៣។ជិះ​ពី​លិចទៅ​កើត​គោលបំណង​ទៅផ្ទះ​ក៏បាន​រ៉េ​ចង្កូត​ទៅបុក​រថយន្ត​មួយគ្រឿង​ម៉ាក់​ហ៊ី​ណូ ពណ៌​ក្រហម ឆ្នូត​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កោះកុង ៣A.០០៨០ មាន​សណ្តោង​រ៉ឺម៉ក​ពាក់​ស្លាក់ លេខ ភ្នំពេញ ៤A.២៣៣៨ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ដែល​កំពុង​ចត​ទុកចោល​លើផ្លូវ (កង់​ម្ខាង​នៅលើ​ក្រួស​ក្រហម និង​ម្ខាង​ទៀត​នៅ​ផ្លូវ​កៅស៊ូ)។ប្រភព​បាន​បន្ត បណ្តាលអោយ​អ្នកបើក​ម៉ូតូ​បាក់ករ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ។ក្រោយ​កើតហេតុ​សព​បានប្រគល់​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ជនរងគ្រោះ អ្នកបើក​ម៉ូតូ​មិន​ពាក់មួក​សុ​វត្តិភាព និង​មាន​កញ្ចក់​មើល​ក្រោយ​ខូច​ម៉ូតូ កំរិតធ្ងន់ និង​រថយន្ត១គ្រឿង កំរិត​ស្រាល ចំពោះ​វត្ថុតាង​ទាំង០២គ្រឿង រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​សំ​រោងទង​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕

2 thoughts on “មន្ត្រីនគរបាលប៉ុស្តិ៍​សុ​ព​រ័​ទេព​ ជិះ​ម៉ូតូ​បុក​រថយន្ត​ចត​ទុកចោល បណ្តាលឱ្យ​ដួលបោកក្បាលស្លាប់​នៅនឹងកន្លែង​កើតហេតុ

  • November 1, 2018 at 10:27 am
    Permalink

    I travel all around the world for work, and it used to be really lonely. Now I can go onto Tinder and have a date lined up in a new city before I even get out of the airport!

  • December 3, 2018 at 8:15 pm
    Permalink

    I must get across my love for your kind-heartedness giving support to folks that have the need for help on this particular situation. Your special dedication to getting the message along had become quite interesting and has continuously helped associates like me to achieve their pursuits. Your entire informative help implies this much a person like me and further more to my fellow workers. Thanks a ton; from each one of us.

Leave a Reply

Your email address will not be published.