សូមប្រុងប្រយ័ត្នខ្ពស់បំផុត!  ដុតភ្នក់ភ្លើង​គោ ​រាលដាល​ឆេះ​ផ្ទះមួយ​ខ្នង​នៅ​កំពង់ធំ​

១៤/០៩/២០១៨

កំពង់ធំ​៖  ​ភ្នក់ភ្លើង​គោបា​ន​រាលដាល​ឆេះ​ពំនូកចំបើង​ហើយ​បន្ត​ឆេះ​ផ្ទះមួយ​ខ្នង​ទាំងស្រុង កាលពី​យប់​ថ្ងៃទី​១២ ខែមីនា នៅ​ភូមិ​ទ្រៀល ឃុំ​ទ្រៀល ស្រុក​បារាយណ៍  ខេត្តកំពង់ធំ ។  ប្រភព៖ Heng Heng Ly  ។

​អាជ្ញាធរ អះអាងថា ផ្ទះ​នេះ​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​១១​ម៉ែត្រ​ធ្វើ​ពី​ឈើ លើ​ប្រក់​ក្បឿង​ផ្នែក​ក្រោម​រៀប​ឥដ្ឋ ម្ចាស់ផ្ទះ ឈ្មោះ ទឹម ឡូត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​និង ប្រពន្ធ​ឈ្មោះ ឈាង ឡ​ន អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ទ្រៀល ឃុំ​ទ្រៀល​ស្រុក​បារាយណ៍​។

​ផ្ទះ​នេះ​ឆេះ​អស់ទាំង​ស្រុង ឆេះ​ជង្រុក​ស្រូវ​ទំហំ​៤​គុណ​នឹង​៤ និង​សំភារៈប្រើប្រាស់​ប្រចាំថ្ងៃ​អស់ទាំង​ស្រុង​។ មូលហេតុ​នៃ​ការឆេះ​គឺ ផ្តើមចេញពី​ភ្នកភ្លើង​គោ​រួចរាល​ឆេះ​ពំនូកចំបើង រាល​ឆេះ​ផ្ទះ​តែម្តង​។ ការចេញ​អន្តរាគមន៍​មិនទាន់ ដោយសារ​មក​ការផ្តល់​ព័ត៌មាន​យឺត​ដោយ​ពួកគាត់​ព្យាយាម​ពន្លត់​ខ្លួនឯង​៕

Leave a Reply

Your email address will not be published.