អាសូរណាស់! ពលករកម្ពុជាបម្រើការងារនៅកូរ៉េ ត្រូវឡានកាយដីគិនខ្ទេចក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង

១៣/០៩/២០១៨

កូរ៉េ៖ ពលករខ្មែរម្នាក់ត្រូវឡានកាយដី កិនស្លាប់នៅនឹងកន្លែងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។  យោងតាមហ្វេកប៊ុក Lymeng Sweetlove  ។

ប្រភពបន្តបានរៀបរាប់ថា«កន្លែងការងារញុមបានស្លាប់មនុស្សម្នាក់ហើយ​ ហើយបើបងប្អូនណាបានស្គាល់ក្រុមគ្រួសារជួយប្រាប់ផងបាទ​ សូមជួយស៊ែរម្នាកមួយមកបាទ​ យើងខ្មែរដូចគ្នា​ សូមកុំអូសរំលងបាទ😭😭😭😭😭😭😭. ថ្ងៃទី13.09. 2018. បញ្ជាក់ឡានកាយដីកិនពីរលើអាណិតគាត់ណាស់ឡើងខ្ទិចក្បាល😭😭. គាត់នៅខេត្តបាត់ដំបង»។

បើតាមទំព័រហ្វេសប៊ុក Meng Costa page បានឲ្យដឹងថា «ពលក​ររូបនេះ​មាន​ឈ្មោះ ឈឿម​ សេរីវឌ្ឍនៈ ​អាយុ៣៣ឆ្នាំ​ ផ្នែកសំណង់ គ្រោះថ្នាក់​ការងារ​​ត្រូវ​អាអ៊ិចកិន​ បាន​ស្លាប់បាត់បង់ជិវិតហើយ​នៅតំបន់​ ប៊ូសាន​ ។ គាត់មាន​ស្រុក​កំណើត​ ភូមិទួលតាឯក​ ឃុំស្វាយប៉ោ​១​ ទីរួមខេត្តបាត់ដំបង​ សូមចូលរួមរំលែក​ទុក្ខ​ និងសោកស្តាយ»៕

Leave a Reply

Your email address will not be published.