សមត្ថកិច្ចឆ្មក់ចូលបង្ក្រាប​គ្រឿ​ង​ញៀន ក្នុង​ខារ៉ាអូខេ​យីហោ​ពីរ៉ាមីត ក្រុងសៀមរាប ឃាត់ខ្លួនមនុស្សប្រុសស្រី១៤នាក់

១១/០៩/២០១៨

សៀមរាប ៖ ការបង្ក្រាបនេះធ្វើឡើងកាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី១១ខែកញ្ញា​ឆ្នាំ២០១៨ នៅ ក្នុង​ក្លិប​ខារ៉ាអូខេ​ពីរ៉ាមីត មាន​ទីតាំង​រ៉​ប​ផ្លូវជាតិ​លេខ៦ ស្ថិតនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន១៤នាក់​ស្រី៥ នាក់ ក៏បាន​ឆែកឆេរ​រកឃើញ​ម្សៅ ខេ​ពណ៌​ស(ketamine) ចំនួន១៦កញ្ចប់ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។ តែ​នៅ​មិនទាន់​ស្រង់​ឈ្មោះ​នៅឡើយ​ទេ ពីព្រោះ​ស្ថិតក្នុង​ការសាកសួរ​នៅឡើយ។ ក្លិប​ខារ៉ាអូខេ​ពីរ៉ាមីត ដែលមាន​ម្ចាស់ ជា​អ្នកមាន​ខ្នង​ធំ​នេះ នឹង​បិទ​ជា​បណ្តោះអាសន្ន៕

Leave a Reply

Your email address will not be published.