ក្តៅៗ! ក្រុមចោរចូលគាស់ទូដែក ក្នុងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត យកលុយអស់ជាង៥ម៉ឺនដុល្លារ

១០/០៩/២០១៨

ស្វាយរៀង៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ក្នុងរោង​​​ចក្រ​ណា​កា​យ៉ា​ម៉ា ​ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ។

តាមប្រភពសមត្ថកិច្ចប៉ូលីសក្រុងបាវិតបាន ឲ្យដឹងថាករណីនេះសមត្ថកិច្ចកំពុងធ្វើធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុក​ដាក់​បំ​ផុត ខណៈដែលថៅកែរោងចក្រណាកាយ៉ាម៉ាបានអះអាងថា បានបាត់លុយក្នុងទូដែកចំនួនប្រមាណ៥ម៉ឺន១៦៤៥ដុល្លារ និងបាត់ក្បាល ហាតឌីស Cameraសុវត្ថិភាព ផងដែរ។

ប្រភពបន្តថា ជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពចូលគាស់ទូដែក និងបានរើរបស់របរក្នុងបន្ទប់រួចមកក៏បាននាំគ្នាឡើងជណ្តើរ​តាម​របង​ខាងក្រោយរោងចក្រ គេចខ្លួនបាត់តែម្តង ដោយមិនមានសន្តិសុខយាមណាម្នាក់ បានឃើញនោះទេ។

បច្ចុប្បន្នសមត្ថកិច្ចខេត្តស្វាយរៀងកំពុងស្រាវជ្រាវរកជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ឲ្យខាងតែបាន ៕

Image may contain: indoor
Image may contain: indoor

Leave a Reply

Your email address will not be published.