កម្មកររោងចក្រ២នាក់ជិះម៉ូតូដួល ត្រូវរថយន្ត​សណ្តោងរ៉ឺម៉កមកដល់ បុកហើយកិន​ស្លាប់ទាំង២នាក់យ៉ាងអណោចក្រៃលែង

១០/០៩/២០១៨

កំពង់ស្ពឺ៖ បុរស២នាក់​ ជិះម៉ូតូចេញពីរោងចក្រ ខណៈកំពុងបើកបរម៉ូតូបានដួល ហើយ​ត្រូវរថយន្តធនធំសណ្តោងរ៉ឺម៉ក​១គ្រឿង បុកនិងកិន​ បណ្តាលស្លាប់ ២នាក់​ វេលាម៉ោង១៨និង២០ នាទី ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ​ត្រង់ចំណុចវាលស្រែ១០០ ស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័តិមាន ពីមន្ត្រីនគរបាលជំនាញចរាចរណ៍ បានឲ្យដឹងថា​ បុរស២នាក់ជិះម៉ូតូ​១​គ្រឿង ម៉ាកEXCITER ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ប៊ុន សុខុម អាយុ ២២ឆ្នាំ ឌុបមនុស្ស​​ម្នាក់​ឈ្មោះ អ៊ុន សីហា ភេទប្រុស អាយុ២៤ឆ្នាំ ទាំងពីរនាក់រស់នៅភូមិសំរិត ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ ពួកគេបានចេញពីធ្វើការរោងចក្រ ​បំនងទៅផ្ទះ​ ខណៈមកដល់​ចំណុចកើតហេតុ ម៉ូតូបានដួល ភ្លាមនោះក៏មានរថយន្ត​ម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខតាកែវ3A-1772 មានសណ្ដោង​រ៉ឺម៉ក ពាក់ផ្លាកលេខព្រះសីហនុ4A-1262 បណ្តាលឱ្យបុកនិងកិន ​ស្លាប់​2នាក់តែម្តង។ ដោយឡែកអ្នក​បើក​បរ​រថយន្ត មិនស្គាល់ឈ្មោះ​បានចុះរត់គេច់ខ្លួនបាត់​។
ក្រោយពេលកើតហេតុ ​សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ធ្វើការវាស់វែង និងយកវត្ថុតាងទាំងពីរ ​មករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។ រីឯសាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម​ប្រ​ពៃ​ណី៕

Image may contain: one or more people and shoes
Image may contain: outdoor

Leave a Reply

Your email address will not be published.