ឆ្កែកន្ទុយខ្វៀន! អ្នកឆក់​កាបូបបានសម្រេចពីជនរងគ្រោះគេចខ្លួនបាត់ ចាប់បានអ្នកបិទគូទបញ្ជូនមកកាន់​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ​ទួលគោក

១០/០៩/២០១

ភ្នំពេញ ៖ កាលពី​ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ករណីឆក់កាបូបពីជនរងគ្រោះ បានសម្រេចមួយបានកើតឡើងនៅ​សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលបណ្តាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់ និងបញ្ជូនទៅសម្រាកនៅ​មន្ទី​ពេទ្យ។

នារី​រងគ្រោះ​ឈ្មោះ ស៊ុ សម្ផស្ស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​លក់​ថ្នាំពេទ្យ(UAS) ស្នាក់​នៅផ្ទះ​លេខ១១ ផ្លូវ​លេខ២៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​សម្ភារៈ​ក្នុង​កាបូប​យួរដៃ​ពណ៌​ខ្មៅ រួមមាន ៖ ឡេ​ប​ថប​មួយគ្រឿង​ម៉ាក LENOVO , ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក ONE Plus , លុយ​ចំនួន២៥០$, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មួយ​សន្លឹក, កាត​ATM មួយ និង​កាត​ធានារ៉ាប់រង​មួយ។

មុនពេល​កើតហេតុ​នាង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Scoopy ពណ៌​ក្រហម​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AX-1491 ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅធ្វើ​ការ​នៅ​ក្រុមហ៊ុន (UAS) នៅជាប់​ផ្សារ TK សង្កាត់​បឹងកក់​ទី១ លុះ​ពេល​ជិះ​មកដល់​ចំណុច​មុខ​មជ្ឈមណ្ឌល​ទួលគោក ផ្លូវ​លេខ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្រាប់​តែមាន​ជនសង្ស័យ៤ទៅ០៥នាក់ ជិះ​ម៉ូតូ៣គ្រឿង បានធ្វើ​សកម្មភាព​ឆក់​កាបូប​យួរដៃ​របស់គាត់ ដែល​ដាក់​នៅខាងមុខ​បានសម្រេច បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​រងរបួស ហើយ​ជនសង្ស័យ​បាន​យក​កាបូប​ជិះ​ម៉ូតូ​គេចខ្លួនបាត់។

ក្នុងហេតុការណ៍នេះដែរ សម្ថកិច្ចចាប់​ជនសង្ស័យ​ម្នាក់ ជា​អ្នក​បិទគូទ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ​ទួលគោក ធ្វើការ​សាកសួរ។ ជនសង្ស័យ​ឈ្មោះ ខាំ​ឡ ខាំ​រី ជា​មុខសញ្ញា​ធ្លាប់​ជាប់ពន្ធ​នារ​ពីបទ​ឆក់​កាបូប ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ លេខ១២៥ កែង​ផ្លូវ​លេខ៣៣៦ ភូមិ៧ សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ដីកា​ឃុំ​លេខ១៧២៣ ដ.ឃ.ដ ចុះ​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ចេញ​ដោយ​លោក ជា សុខ​ច័ន្ទ​ដេ​ត ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​ដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក Suzuki Nex ស៊េរី 2014 ឡើង​តែម2018 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FT- 0822 (ជា​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ជិះ​បិទគូទ​ឆក់) ៕

3 thoughts on “ឆ្កែកន្ទុយខ្វៀន! អ្នកឆក់​កាបូបបានសម្រេចពីជនរងគ្រោះគេចខ្លួនបាត់ ចាប់បានអ្នកបិទគូទបញ្ជូនមកកាន់​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ​ទួលគោក

  • October 31, 2018 at 10:34 pm
    Permalink

    I travel all around the world for work, and it used to be really lonely. Now I can go onto Tinder and have a date lined up in a new city before I even get out of the airport!

  • December 2, 2018 at 7:32 am
    Permalink

    I really wanted to write a small word in order to appreciate you for the fantastic hints you are giving out at this website. My time-consuming internet investigation has finally been rewarded with extremely good points to talk about with my good friends. I would admit that most of us website visitors are very blessed to dwell in a superb website with very many outstanding individuals with very helpful hints. I feel really blessed to have used your entire web pages and look forward to tons of more awesome times reading here. Thank you once again for a lot of things.

  • December 9, 2018 at 3:47 am
    Permalink

    A lot of thanks for all of the efforts on this web page. My niece loves carrying out internet research and it is easy to understand why. A number of us learn all concerning the powerful means you make valuable ideas via the web blog and therefore improve participation from other ones on that area of interest then our favorite girl is actually becoming educated a whole lot. Take advantage of the rest of the year. You are conducting a wonderful job.

Leave a Reply

Your email address will not be published.