ជនជាតិ​អាមេរិកាំង​ម្នាក់ ប្រើប្រាស់​ថ្នាំញៀន​លើស​កំរិត បណ្តាល​ឲ្យ​គាំង​បេះ​ស្លាប់ នៅក្នុងផ្ទះសំណាក់​យីហោ(ហ្គោល​ឌិន​ហូ​ម)​

០៧/០៩/២០១៨

ភ្នំពេញ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពី​​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ​ទីតាំង​ផ្ទះ​លេខ១៤២អា៣ ផ្លូវ​លេខ១៧២ ក្រុម១៨ ភូមិ៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ក្នុង​បន្ទប់​លេខ អា១៩ ជាន់​ទី២នៃ​ផ្ទះសំណាក់​យីហោ

(ហ្គោល​ឌិន​ហូ​ម)។

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ BELLOUMO ARTHURFRANKSTANLY ភេទ​ប្រុស អាយុ២៧ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ៥៦៥៥៩៦៤៥៨ ស្នាក់នៅ​បណ្តោះអាសន្ន​ផ្ទះសំណាក់​កើតហេតុ។

តាមប្រភពសាក្សី​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ វេលា​ម៉ោង៧ និង៣០នាទី​យប់ ជនរងគ្រោះ​បានមក​ជួល​បន្ទប់​នៃ​ផ្ទះសំណាក់​យីហោ​ហ្គោល​ឌិន​ហូ​ម ស្នាក់នៅ​ក្នុងតម្លៃ១ថ្ងៃ​ចំនួន ៦ដុល្លារ។ លុះដល់​ថ្ងៃទី៥ ខែកញ្ញា វេលា​ម៉ោង១០ និង៣០នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​សំណាក់ ដោយ​ដឹក​សង្សារ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រហូតដល់​ម៉ោង១ និង៣០នាទី ទើប​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ត្រឡប់មកវិញ ហើយ​ឡើងទៅ​សម្រាក់​នៅ​បន្ទប់​រហូតដល់​ម៉ោង​ប្រហែលជា​ម៉ោង៧យប់ ជនរងគ្រោះ​បាន​ចុះ​ពី​បន្ទប់​មកក្រោម ហើយ​ជិះ​ម៉ូតូ​ចេញ​ក្រៅ​បាត់​តែម្តង។

លុះដល់​ម៉ោង២៣ និង១០នាទី​យប់ ទើប​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ត្រលប់​មកវិញ ហើយ​ឡើងទៅ​សម្រាក​ក្នុង​បន្ទប់​លេខ​អា១៩ ជាន់​ទី២វិញ រហូតដល់​ម៉ោង២រសៀល​ខែ​ឆ្នាំ​ដដែល ដោយ​មិនឃើញ​ជនរងគ្រោះ​ចេញពី​បន្ទប់ ទើប​ឈ្មោះ ភ័​ក្រ ជា​បុគ្គលិក​ផ្ទះសំណាក់ បាន​ឡើងទៅ​គោះទ្វារ​ជាច្រើន​ដង​តែ​ពុំមាន​ការឆ្លើយតប។ ដោយមាន​ការសង្ស័យ​ក៏​បើកទ្វារ​ចូល​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ផ្កាប់មុខ​លើ​គ្រែ ដោយ​ពុំមាន​សម្លៀកបំពាក់​ជាប់​នឹង​ខ្លួន​នោះទេ ក៏​រត់​ចុះមក​ក្រោម​វិញ​រាយការណ៍​ប្រាប់​ថៅកែ និង​សមត្ថកិច្ច​ឲ្យ​ជ្រាប​ពី​ដំណឹង​នេះ​ផងដែរ។

តាម​ការពិនិត្យ​របស់​គ្រូពេទ្យ​កោសល្យវិច័យ និង​នគរបាល​ការិយា ល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា ការស្លាប់​របស់​ជនរ​ង​គ្រោះ​ខាងលើនេះ ព្រោះតែ​ការប្រើប្រាស់​ថ្នាំញៀន​ប្រភេទ​ម៉​ហ្វី​ន និង​បេ​តំ​ហ្វេ​តា​ម៉ី​ន​លើស​កម្រិត​ពេក​ទើប​បណ្តាល​ឲ្យ​គាំងបេះដូង ៕

Leave a Reply

Your email address will not be published.