អាសូរណាស់!  អ្នកសារព័ត៌មានកាសែត​អំណាច​រាស្ត្រ ​ម្នាក់ ជិះ​ម៉ូតូ​ដួល​ខ្លួនឯងបោក​ក្បាល​ស្លាប់ភ្លាមៗ

០៤/០៩/២០១៨

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពី​វេលា​ម៉ោងជាង១១យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រង់ចំណុច​មុខ​ជិត​ស្នងការដ្ឋាន​នគរបាល​ក្រុង តាម​បណ្ដោយ​ផ្លូវ៥៩៨ ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំ​រះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បើក​ម៉ូតូ​មួយគ្រឿង​តែម្នាក់ឯង ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៥៩៨ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ដួល​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​រូបនោះ បោក​ក្បាល​ទៅ​ហ្នឹង​ថ្នល់​ពេញទំហឹង ទាំង​មួក​ការពារ​សុវត្ថិភាព​ក៏​ពាក់​មិន​ជាប់ ធ្វើ​ឲ្យ​បែកក្បាល​ហូរឈាម​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង​តែម្ដង។

ជនរងគ្រោះ​ឈ្មោះ សេង ខេ​ម​រិ​ទ្ធ មុខរបរ​អ្នកយកព័ត៌មាន បម្រើការ​ឲ្យ​អង្គភាព​កាសែត​អំណាច​រាស្ត្រ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅក្នុង​សង្កាត់​ទឹកល្អក់​ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​មធ្យោបាយ​ធ្វើដំណើរ​ម៉ូតូ​ម៉ាក PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GI-0423។

ក្រោយពីសមត្ថកិច្ច​ពិនិត្យ រួច​យក​សព​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទឹកថ្លា ៕

 

Leave a Reply

Your email address will not be published.