ទូដែកនៅល្អទេ! តែគ្រឿងអលង្ការជាង១០០តម្លឹង និងលុយខ្មែរជាង២០លាន ត្រូវបានបាត់ដោយសុវត្តិភាព

០៣/០៩/២០១៨
រតនគិរី៖ ចោរមួយក្រុមធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះអ្នកលក់គ្រឿងអលង្ការ​មួយកន្លែង នៅខេត្ត​រតនគិរី លួច​យកលុយ​ខ្មែរ​អស់​ជាង២០លាន​រៀល និង​គ្រឿងអលង្ការ​ជាង១០០តម្លឹង រួច​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីយប់​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៨ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី។

សូមបញ្ជាក់ថា លុយខ្មែរ និង​គ្រឿងអលង្ការទាំងនោះ ដែល​ក្រុមចោរលួច​នោះ​ជា​របស់​ឈ្មោះ ចេង ឡាក់ ភេទ​ស្រី អាយុ៤០ឆ្នាំ មុខរបរ លក់​គ្រឿងអលង្ការ ត្រូវជា​កូន​ម្ចាស់ផ្ទះ៕

 

Leave a Reply

Your email address will not be published.