ក្មេងស្ទាវឥស្លាមមួយក្រុម ជិះម៉ូតូបំបុកយុវជនខ្មែរម្នាក់ រួចព្រួតវាយរហូតដល់ស្លាប់ខណៈ…​

២២/០៨/២០១៨

ភ្នំពេញ៖ ​ករណីហឹង្សាមួយមានស្ថានទម្ងន់ទោស(បណ្តាលឲ្យស្លាប់) បង្ករឡើងដោយយុវជនជនជាតិឥស្លាវមួយក្រុម មក​លើ​យុវជនខ្មែរម្នាក់បណ្តាឲ្យរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ខណៈពេលបញ្ជូនដល់មន្ទីពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងថ្ងៃ ពុធ​១១កើត​ខែស្រាពណ៍ ឆ្នាំ​ច​សំរឹទ្ធ​ស័ក ព.​ស២៥៦២​ត្រូវ​ថ្ងៃ​ទី​២២.០២.២០១៨ វេលាម៉ោង ១៣:២០នាទី នៅ​ចំណុច រង្វង់​មូល​តាខ្មៅ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​
ជនសង្ស័យ​មាន​គ្នា០៤នាក់​ ៖

១ – ឈ្មោះ អាលី មីហ្សាន ភេទ​ប្រុស​អាយុ​១៧ជនជាតិខ្មែរឥស្លាម មុខ​របរ​កម្មករ​រោង​ចក្រ ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​តាពៅ សង្កាត់​​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ ។ ២ – ឈ្មោះ លាស់ ខរី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិ​ឥស្លាម​មុខ​របរ លក់ត្រី ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​តាពៅ សង្កាត់​ដើម​មៀន​​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ ។ ៣ – ឈ្មោះ ម៉ាត់ ស្មាអែល ភេទ​ប្រុស​អាយុ​១៥ឆ្នាំ ជន​ជាតិ​​​ឥស្លាម​មុខ​របរ​នៅផ្ទះ ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​តាពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ ។ ៤ – ឈ្មោះ ស្លេះ រុំម៉ាលី ភេទ​ប្រុស​អាយុ​១៧ជនជាតិខ្មែរឥស្លាម​មុខ​របរ​កម្មករ​រោង​ចក្រ​ ។
ចំណែកជនរងគ្រោះ​ដែលជាយុវជនខ្មែរ មានឈ្មោះ ប៉ែន រិទ្ធី​រាជ្យ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិ​ខ្មែរ មុខ​របរ​សិស្ស ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​(ស្លាប់) ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ សម្ថកិច្ចប្រមូលបានវត្ថុតាងរួមមានម៉ូតូចំនួន​០២គ្រឿង​ ៖ ទី១ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌​ខ្មៅសេរីឆ្នាំ​២០១៥ស្លាក​លេខ កណ្ដាល​1S6729 ។ ទី២ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សង់​សេ១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៧ស្លាក​លេខ​កណ្ដាល​1V1797 ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេល​កើត​ហេតុ នៅ​វេលាម៉ោង​១២:៣០នាទី ជនរងគ្រោះ​បាន​ជិះម៉ូតូ ០១គ្រឿង ម៉ាក​ហុងដា​ឌ្រីម​សង់​សេ១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៧ មក​ដល់ចំណុចកែង​លោកតា​ចិន​ថៃជឺ បានយកដុំថ្មគប់ទៅលើក្រុម​ជនសង្ស័យ ភ្លាម​នោះ​ក្រុម​ជនសង្ស័យ​មាន​គ្នា​០៤នាក់​ជិះម៉ូតូ​០១គ្រឿង​ម៉ាក​ហុងដា​ឌ្រីម​សង់​សេ១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៥បាន​ជិះម៉ូតូ​ដេញ​តាម ពី​ចំណុច លោកតា​​ចិន​ថៃជឺ ឡើង​ទៅរង្វង់​មូល ព្រះ​នរាយណ៍ រហូត​ដល់​រង្វង់​មូល​លោកតា​ម៉ៅ ពេល​នោះ​ម៉ូតូ​ជនសង្ស័យ​បាន​ជិះ​បុក​ម៉ូតូ​ជនរងគ្រោះ​ពី​ក្រោយ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ទាំង​ពីរ ហើយ​ជនរងគ្រោះ​បានដួល​បោក​ទៅ​នឹង​ខឿន​រង្វង់​មូល​តាខ្មៅបន្ទាប់​មកបក្ខ​ពួក​ក្រុម​ជនសង្ស័យ​បាន​ក្រោក មកទាត់ធាក់ទៅ​លើ​ជនរងគ្រោះ​បន្ថែម​ទៀត បណ្តាល​អោយ​ជនរងគ្រោះ​រងរបួសជាទម្ងន់បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យដោយសារជនរងគ្រោះ​មាន​របួស​ធ្ងន់ធ្ងរ​ពេក​ក៏បាន​ដាច់​ខ្យល់​ស្លាប់​តែម្តង​។​
បច្ចុប្បន្ន​ជនសង្ស័យទាំង ០៤នាក់ត្រូវបានឃាត់ខ្លួន​ រួម​នឹង​វត្ថុ​តាង  នៅអធិការ​ដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕

3 thoughts on “ក្មេងស្ទាវឥស្លាមមួយក្រុម ជិះម៉ូតូបំបុកយុវជនខ្មែរម្នាក់ រួចព្រួតវាយរហូតដល់ស្លាប់ខណៈ…​

  • November 1, 2018 at 10:33 am
    Permalink

    I travel all around the world for work, and it used to be really lonely. Now I can go onto Tinder and have a date lined up in a new city before I even get out of the airport!

  • December 5, 2018 at 12:14 pm
    Permalink

    I definitely wanted to write down a simple note to express gratitude to you for these remarkable tactics you are showing at this website. My time intensive internet research has finally been paid with excellent insight to go over with my friends and family. I would suppose that we website visitors are really fortunate to exist in a great network with many brilliant individuals with interesting ideas. I feel very privileged to have used your webpages and look forward to many more exciting times reading here. Thanks once again for a lot of things.

  • December 8, 2018 at 4:14 am
    Permalink

    My husband and i got thrilled Louis could conclude his studies by way of the ideas he grabbed through your site. It’s not at all simplistic to simply be giving freely guidance a number of people may have been trying to sell. And now we see we have got the blog owner to thank because of that. The type of explanations you’ve made, the easy website menu, the friendships you help promote – it’s many impressive, and it’s assisting our son and our family consider that that matter is interesting, which is pretty pressing. Many thanks for the whole lot!

Leave a Reply

Your email address will not be published.