ដល់ម្លឹងផង! ផ្កាម៉ោងដប់អាចជួយរំលាយឈាមក្រំ របួសបោកទង្កិច ឈឺបំពង់ក…

២២/០៨/២០១៨

តើលោកអ្នកដឹងពីអត្ថប្រយោជន៍  និងប្រសិទ្ធភាពនៃផ្កាម៉ោងដប់ហើយ​ឬនៅ ? អត្ថបទនេះ និងជួយលោកអ្នកឲ្យយល់ពី អាការៈមួយចំនួនដែលផ្កាម៉ោងដប់ មានប្រសិទ្ធិភាពក្នុងជួយលោកអ្នកឲ្យធូស្បើយបាន ។

1- ជាដំបូងខ្ញុំសូមណែណាំអំពីលក្ខណៈ នៃផ្កាម៉ោងដប់ដល់លោកអ្នក

ផ្កាម៉ោងដប់ ជា ប្រភេទស្មៅតិណជាតិ ដុះវារលើដី កំពស់ពី 10cm ទៅ 15cm  មានទឹកច្រើន មែកបែកជា២ ។

  • ស្លឹក ៈ  ក្រាស់ វែងស្រួចចុង  ប្រវែង 2cm ទទឹង  2mm  មានទឹកច្រើន ។
  • ផ្កា ៈ ពណ៌ក្រហម ស លឿង ផ្កាឈូក មានច្រើនស្រទាប់ ។
  • ផ្លែ ៈ រាងមូល បន្ទាត់ផ្ចិត  4mm ។

2- កន្លែងដាំដុះ ៈ ជាទូទៅមនុស្សម្នាដាំផ្កាម៉ោងដប់ សម្រាប់សម្អសួន ជួនកាលវាក៏អាចដុះនៅតាម វាលព្រៃ ,ដីទួល , ចិញ្ចឹមថ្នល់ , មាត់ត្រពាំង  ឬក៏មាត់អូរ… ។

3- ផ្នែកប្រើប្រាស់ ៈ ចំពោះផ្កាម៉ោងដប់នេះ គេអាចយកវាមកប្រើប្រាស់ទាំងអស់ មិនថា ដើម ឬស ស្លឹក នោះទេ ។

4- រស់ជាតិ ៈ ដោយឡែកចំពោះរស់ជាតិ សម្រាប់ផ្កាម៉ោងដប់នេះវិញ គឺមានរស់ជាតិ ជូមធ្យម ។

5- ការព្យាបាល ៈ ប្រសិនបើអស់លោកអ្នកយកវាមកដាំផឹកវាអាចជួយឲ្យដើរខ្យល់ ( មិនដើរខ្យល់ ឬផោម ),  រំលាយឈាមក្រំ,  របួសបោកទង្កិះ  និងឈឺបំពង់ក ។ តែបើយើងមានរបួស, ពិស,  មុត,  រលាកភ្លើង,  តាអក  លោកអ្នកយកវាមកបិទពីក្រៅ ជាការស្រេច ។

6- កម្រិតនៃការប្រើប្រាស់ ៈ ចំពោះស្ថានភាពនៅស្រស់ (ប៉ុន្តែរុក្ខជាតិស្ងួត) ប្រើពី 15g  ទៅ 30g សម្រាប់ដាំហូម ( ហាមជាដាច់ខាត ចំពោះស្រ្តីមានផ្ទៃពោះ )

7- រូបមន្ត ៈ ព្យាបាលបុកខ្ទាំក្នុង យកដើមផ្កា 30g បុកលាយជាមួយស្រាផឹក យកកាកមកបិទ ពីលើមុខរបួស ។ ដោយឡែក បើមុតកាំបិត យកដើមផ្កាមកបុក ហើយបិទពីលើរបួសតែម្តង ។ មួយវិញទៀត ចំពោះក្មេងដែលមានកើតបូសខ្ទុរ ត្រូវយកមកបុកលាយជាមួយស្ករត្នោត ហើយបិទពីលើកន្លៃងកើតបូសខ្ទុរ ៕

ប្រភព៖ រុក្ខជាតិឳសថកម្ពុជា(ទំព័រ១៥៣)

Leave a Reply

Your email address will not be published.