/widgets.js";var sz=d.getElementsByTagName(s)[0];sz.parentNode.insertBefore(z,sz)}(document,"script","zb-embed-code"));

ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឱ្យថៅកែរោងចក្រ W&D ទទួលកម្មករជាង១០០នាក់ ចូលធ្វើការវិញ

២៥ មីនា ២០១៩

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ថៅកែរោងចក្រ W&D ឱ្យទទួលកម្មករ កម្មការិនី ជាង១០០នាក់ ចូលធ្វើការវិញ។ ការថ្លែងបែបនេះ គឺនៅក្នុងឱកាសដែលសម្ដេចអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន ១ ២៤៥ នាក់ នៅវិទ្យស្ថានជាតិអប់រំ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃនេះ។

ទាក់ទងនឹងការបញ្ឈប់កម្មករ កម្មការិនី ពីសំណាក់ថៅកែរោងចក្រ W&D នេះដែរ សម្ដេចបញ្ជាក់ថា បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ ឱ្យសម្របសម្រួលលើបញ្ហានេះហើយ។

សូមរំឭកថា កាលពីចុងឆ្នាំ២០១៨ កម្មករជិត២ពាន់នាក់បម្រើការងារនៅរោងចក្រ W&D​ បានផ្ទុះការតវ៉ាដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់អតីតភាពការងារជូនពួកគេជាកញ្ចប់មុនឆ្នាំ២០១៩ រហូតថៅកែរោងចក្រសម្រេចបញ្ឈប់កម្មករជាង ១ពាន់នាក់ ដោយចោទ​ថា មិនគោរពតាមការសម្រេចរក្សាការពាររបស់តុលាការ ប៉ុន្តែក្រោយមក រោងចក្រនេះបានប្រកាសទទួលយកម្មករឲ្យចូលបម្រើការងារវិញ ដោយលើកលែងកម្មករមួយចំនួន៕