ឥទ្ធិពលគ្រឿងញៀន! បុរស​បែកថ្នាំម្នាក់​ យក​កាំបិត​អា​រក​ខ្លួនឯង​រងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

២០/០៨/២០១៨

បាត់ដំបង៖ កាលពី​ថ្ងៃទី១៨ ខែសីហា ​ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ច្រនៀង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ។ ករណីគួឲ្យភ្ញាក់ផ្អើល​មួយកើតឡើង ​ដោយសារតែបុរសញៀនថ្នាំ​ម្នាក់​បានយក​កាំបិត​អា​រក​ខ្លួនឯង​ហូរឈាម​ពេញខ្លួន ហើយត្រូវបាន​អ្នកជិតខាង​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល។

ជនរងគ្រោះ​មិនទាន់​ស្គាល់ឈ្មោះ​ពិតប្រាកដ​ទេ មាន​អាយុ​ប្រហែល​ជាង៣០ឆ្នាំ។ មូលហេតុ​ដែល​នាំ​ឲ្យ​ជននេះ​អា​រក​សម្លាប់​ខ្លួនឯង ដោយសារតែ​ញៀន​ថ្នាំ​ជោកជាំ​រហូតដល់​បែក​ថ្នាំ ហើយ​បាន​កាំបិត​កា​ចែត​មក​អា​រក បណ្តាល​ឲ្យ​របួស​ធ្ង​ឈាម​ហូរ​កក្លាក់​ជោក​ខ្លួន ត្រូវ​បា​អ្នកស្រុក​ជួយ​ដឹក​យកទៅ​មន្ទីរពេទ្យបង្អែក​ស្រុក ដើម្បី​ជួយសង្គ្រោះ​ជីវិត។ ប៉ុន្តែ​ពេល​ដឹក​ទៅដល់​មន្ទីរពេទ្យ​ឃើញ​គ្រូពេទ្យ​កាន់​កន្ត្រៃ​មក​ជិត ក៏​កញ្ឆក់​កន្ត្រៃ​ចាក់​លើ​ដងខ្លួន​បន្ថែមទៀត បណ្តាល​ឲ្យ​របួស​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត។

សូមបញ្ជាក់ថា ជនរងគ្រោះដែល​បាន​យក​កាំបិត​អារ.ក​ប៉ង​ធ្វើអត្តឃាត​ខ្លួនឯង​នៅ​ស្រុក​ថ្មគោល​មិនបាន​សម្រេច​នោះ បើតាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ថា បុរស​នេះ​បាន​ស្លាប់​ហើយ កាលពី​ព្រឹក​ថ្ងៃទី១៩ សីហា ក្រោយពី​បញ្ជូន​មកដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ជួយសង្គ្រោះ ៕

Leave a Reply

Your email address will not be published.