អបអរសាទរ! កូរ៉េខាងត្បូង កំពុងសិក្សាគំរោងសាងសង់ស្ពានជ្រោយចង្វារ ស្វាយជ្រុំ ដើម្បីផ្តល់ជាចំណងដៃដល់កម្ពុជា

១៩/០៨/២០១៨

ភ្នំពេញ៖ មន្រ្តីជំនាញនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ កំពុងសិក្សាលទ្ឋភាពសាងសង់ស្ពានភ្ជាប់រវាងតំបន់ជ្រោយចង្វារ ស្វាយជ្រុំ ដើម្បីសាងសង់សំ​រាប់ជាចំណងដៃមិត្តភាពកម្ពុជា កូរ៉េ។ ប្រភព Heng Ly

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក វ៉ាស៊ីម សូរិយាបានមានប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៧ សីហាម្សិលមិញនេះថា ប្រទេសកូរ៉េកំពុងសិក្សាពីការ​សាងសង់ស្ពានភ្ជាប់រវាងតំបន់ខាងលើនេះ ទៅកាន់តំបន់ស្វាយជ្រុំ នាស្រុកល្វាឯម ខេត្តកណ្តាល មុននឹងសម្រេចសាងសង់ជាផ្លូវការនាពេលខាងមុខនេះ។

លោកបន្តថា កូរ៉េមានបំណងចង់ជួយសាងសង់ស្ពានមួយ សម្រាប់ជាចំណងដៃដល់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ (កម្ពុជា- កូរ៉េ) ។ លោកបន្ថែមថា “ទោះជាយ៉ាងណាការសាងសង់ស្ពាននេះ នឹងសិក្សាបញ្ចប់នាពេល​ណា ខ្ញុំមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែលោករំពឹងថា ការសិក្សានេះនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ”។

គួរំលឹកថា គំរោងស្ពាននេះ ធ្លាប់ត្រូវបានលើកឡើងដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយមន្រ្តីជាន់ខ្ពស់កូរ៉េ។ សម្តេចបានលើកឡើងថា ជប៉ុន ចិនមានស្ពានជាចំណងដៃច្រើនផ្តល់ឲ្យកម្ពុជា ប៉ុន្តែកូរ៉េមិនទាន់បានផ្តល់ចំណងដៃ​ដល់កម្ពុជាទេ ហេតុនេះកូរ៉េគួរមានសមិទ្ឋិផលសម្រាប់ជាចំណងដៃរវាងប្រទេសទាំងពីរ។ ប្រធានាធិបតីរបស់កូរ៉េខាងត្បូងលោកម៉ូន ជេអ៊ីន មានគំរោងទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខនេះ ហើយ Propertyarea.asia រំពឹងថា ប្រធានាធិបតីរូបនេះ​នឹងប្រកាសផ្តល់ជំនួយ​សាងសង់ស្ពាននេះ។

លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងផងដែរថា កន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រោងផ្តល់ការវិនិយោគសាង​សង់​ស្ពាននេះ ដល់ក្រុមហ៊ុនឯកជន ជាការ​វិនិយោគបង់ប្រាក់បែប BOT ប៉ុន្តែគំរោងនេះមិនដឹងវិវត្តន៍បែបណានៅឡើយទេ។លោកបន្តថា ទោះជាយ៉ាងណាចិនក៏គ្រោងជួយសាងសង់ស្ពាននេះផងដែរ ហើយចិនបានសិក្សាពីគម្រោងសាងសង់ស្ពាននេះរួចហើយ៕

One thought on “អបអរសាទរ! កូរ៉េខាងត្បូង កំពុងសិក្សាគំរោងសាងសង់ស្ពានជ្រោយចង្វារ ស្វាយជ្រុំ ដើម្បីផ្តល់ជាចំណងដៃដល់កម្ពុជា

  • December 4, 2018 at 11:36 am
    Permalink

    I would like to voice my passion for your kindness for folks that really need assistance with this particular matter. Your special commitment to passing the message around had become particularly interesting and has truly empowered girls like me to arrive at their targets. Your personal invaluable help and advice means a whole lot to me and even more to my peers. Best wishes; from all of us.

Leave a Reply

Your email address will not be published.