/widgets.js";var sz=d.getElementsByTagName(s)[0];sz.parentNode.insertBefore(z,sz)}(document,"script","zb-embed-code"));

អាសូរក្មេងស្រីម្នាក់នេះណាស់! នាងត្រូវដាច់ដៃមួយកំណាត់ដោយសារតែ…

០៨/០២/២០១៩

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខដីឈ្មោះ គង់ ម៉េងលី ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បណ្តាលឲ្យក្មេងស្រីម្នាក់ដាច់ដៃម្ខាង និងបុរសម្នាក់ទៀតរងរបួសធ្ងន់ផងដែរ។

ប្រភពបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទV1 ព៌ណខៀវលាយស គ្មានស្លាកលេខ មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរនោះទេ ហើយបានបង្កហេតុជាមួយម៉ូតូម៉ាក សង់កូរ៉េសណ្តោងរ៉ឺម៉ក ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ កាំង ស្រាន ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ប្រភពបន្តថា មុនពេលកើតហេតុ ម៉ូតូរ៉ឺម៉កកំពុងធ្វើដំណើរពីលិចទៅកើត ស្រាប់តែមាន រថយន្តហ៉ីយ៉ាន់ដាយ​ បើកបរយ៉ាងលឿនស្របទិសគ្នា ក៏គៀរម៉ូតូរ៉ឺម៉កយ៉ាង ពេញទំហឹង។ ភាគីរ៉ឺម៉កម៉ូតូបានដឹកគ្នាម្នាក់ឈ្មោះ វ័រ ស្រីនីត ភេទស្រី អាយុ១១ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា ក៏បណ្តាលឲ្យនាងរបួសធ្ងន់ដាច់ដៃ ខណៈអ្នកបើកបររ៉ឺម៉ក ក៏របួសធ្ងន់ផងដែរ ចំណែកភាគីខាងរថយន្ត ក្រោយពេលកើតហេតុរត់គេចខ្លួនបាត់ស្រមោល៕