សូមប្រុងប្រយ័ត្នខ្ពស់បំផុត! ជាងផ្សារដែកម្នាក់ត្រូវ រចន្តភ្លើងឆក់រងរបួសធ្ងន់ធ្ងរទាំងព្រឹក

២៦/០១/២០១៩

ខេត្តព្រះសីហនុ៖ វេលាម៉ោងជិត៩ព្រឹក ថ្ងៃ២៦មករា ឆ្នាំ២០១៩នេះមានករណីឆក់អគ្គីសនីមួយបានកើតឡើង ស្ថិតនៅជិតបង្គោលភ្លើង ក្បែរសាលាសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ បណ្តាលឲ្យជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ដើម្បីសង្គ្រោះជីវិត។

ជនរងគ្រោះក្នុងហេតុការនេះឈ្មោះហ៊ុន ចន្ទ្រា ភេទប្រុសអាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ ត្រូវបានគេជួយង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ បន្ទាប់ពីត្រូវអគ្គីសនីឆក់ ប៉ុន្តែនៅមិនទាន់ដឹងថាខាងគ្រូពេទ្យជួយសង្គ្រោះអាយុជីវិតបានឬយ៉ាងណានៅឡើយទេ៕