/widgets.js";var sz=d.getElementsByTagName(s)[0];sz.parentNode.insertBefore(z,sz)}(document,"script","zb-embed-code"));

ឧ​ត្ត​ម​សេនីយ៍​ត្រី​យោធាម្នាក់ត្រូវបានឡានក្រុមហ៊ុនស្រេងដឹកជញ្ជូនបុកស្លាប់យ៉ាងអណោចអធ័មនឹងកន្លែង

២៥/០១/២០១៩

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង៧និង៤៥នាទី​យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​ក្រុមហ៊ុន​ស្រេង​ដឹកជញ្ជូន ពណ៌​ទឹកប្រាក់ ឆ្នូត​ក្រហម​លាយ​ខៀវ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1851 បាន​បុក​ជាមួយ​ម៉ូតូ​សង់​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GS-7033 ដែល​កំពុង​ជិះ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ផ្កាយ១ ម៉ន ឡុង សេនាធិការ​កង​អន្តរាគមន៍ អគ្គបញ្ជាការ នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅតាម​បណ្តោយ​ផ្លូវ៥០ម៉ែត្រ ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សព​មានឈ្មោះ ម៉ន ឡុង ភេទ​ប្រុស អាយុ៥២ឆ្នាំ មុខរបរ (យោធា) មាន​ឋាន:ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី កងឯកភាព សេនាធិការដ្ឋាន​កង​អន្តរាគមន៍ អគ្គបញ្ជាការ ស្នាក់នៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយឡែក ​តៃកុង​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ ។

ក្រោយពីសមត្ថកិច្ច​បានធ្វើការ​វាស់វែង យក​វត្ថុតាង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​តាមច្បាប់ ចំណែកឯ​សាកសព​បានប្រគល់ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕