កុំបានម្តាយធំក្លិនទាន់! កុំអីដេកស្លប់ក្នុងភ្នួកភ្លើងមួយគ្រួសារតែម្តងក្នុងហេតុការណ៍ ផ្ទុះសេខ្សែរភ្លើង…


២១/០១/២០១៩

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យ​នេះ​បាន​កើតឡើង នៅវេលាម៉ោង១ៈ៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុច ក្រុម៥ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ​។

តាមការរៀបរាប់ពី ម្ចាស់ផ្ទះ​បាន​ឲ្យដឹងថា ​៖ លោកបានឆ្ងៀមផ្សែងហុយ ​ក៏បានងើបពីដំណេក ចេញទៅមើល ក៏មានអគ្គិភ័យបានឆាបឆេះ និងរាលដាលយ៉ាងសន្ធោសន្ធៅក្នុងផ្ទះគាត់ទៅហើយ ទើបរូបគាក់បានដាស់ប្រពន្ធកូនឲ្យរត់ចេញក្រៅផ្ទះភ្លាមៗ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញឲ្យចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ។ អគ្គិភ័យខាងលើ បានឆាបយ៉ាងសន្ធោសន្ធៅ រាលដាលដល់អ្នកជិតខាង បន្តឆេះផ្ទះមួយខ្នងទៀត អស់ទាំងស្រុងទាំងពីរខ្នងតែម្តង ។ ​ក្រោយកើតហេតុ កងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ បានឲ្យដឹងថា ដោយប្រើពេលវេលាជាង១ម៉ោង និងប្រើទឹកអស់ចំនួន២៣ឡាន ទើបគ្រប់គ្រងស្ថានការបាន។

ចំពោះករណីអគ្គិភ័យខាងលើនេះ គឺមិនបណ្ដាលឲ្យមនុស្សរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ដោយទំហំនៃការខូចខាតនោះគឺ ឆេះផ្ទះចំនួន២ខ្នងទាំងស្រុង ហើយមូលហេតុ​ សមត្ថកិច្ចសន្ឋិដ្ឋានថា ទុស្សេខ្សែភ្លើង ៕